CamNews

យល់ដឹង 

ការបាត់បង់ព្រៃឈើ នូវតែជាបញ្ហាដ៏ធំ សម្រាប់ពិភពលោក

 
យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៅក្នុងប្រទេសអូស្រា្ដលី កាលពីពេល
ថ្មីៗនេះថា ព្រៃឈើជាច្រើនបាននឹងកំពុងបាត់បន្ដិចម្ដងៗ ដែលនេះគឺបញ្ហាមួយ ដែលយើង
ទាំងអស់គ្នា កំពុងមានការព្រួយបារម្មណ៍ និងភ័យខ្លាចយ៉ាងខ្លាំង។

ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដែលគេខា្លចនិងការបាត់បង់

លោក David Lindenmayer សាស្រ្ដាចារ្យនៃសាលកវិទ្យាល័យជាតិ អូស្រ្ដាលីបានមានប្រ
សាសន៍ថា​ ការបាត់បង់ព្រៃឈើ​​ គឺមិនដូចមុនឡើយ ពោលកាលពីសម័យមុនព្រៃឈើអាច
ដួលរលំ និងងាប់ទៅបាន នៅពេលដែលវាមានអាយុចាប់ពី ១០០ ទៅ ១៣០ឆ្នាំឬលើស
ពីនេះក៏មាន។ លោកបានបន្ដថា ពេលបច្ចុប្បន្ននេះ ការបាត់បង់ព្រៃឈើ គឺមានកត្ដាច្រើន
ណាស់ រូមមានដូចជា ភ្លើងឆេះព្រៃ ខ្យល់ព្យុះ គ្រោះរំាងស្ងួត ការដុតព្រៃធ្វើកសិកម្ម​ និងជា
ពិសេសគឺ កាប់ព្រៃបែបអណាធិបតេយ្យ ពីសំណាក់ជនខិលខូច និងអ្នកមានអំណាច
មួយចំនួន។



ព្រៃដែលគេកាប់​ និងដុតនៅក្នុងប្រទេសអូស្រ្ដាលី

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បាន
បញ្ចេញនូវការព្រួយបារម្មណ៍ នៃការាបាត់បង់ព្រៃឈើនេះដែរ។ ការបាត់បង់ព្រៃឈើគឺអាច
បណ្ដាលអោយមានបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ការកើនឡើងនូវបាតុភូតធម្មជាតិដែលរូម
មាន ទឹកជំនន់​ ខ្យល់ព្យុះកាន់តែញឹកញាប់ ការបាក់ច្រុះនៃដី ភ្លៀងមិនទៀងទាត់ជាពិសេស
គឺ ការកើនឡើងនូវកំដៅផែនដី តែម្ដង ដែលបញ្ហាទាំងអស់កំពុងគម្រាមកំហែងយ៉ាងខ្លាំង
ក្លា ដល់អាយុជីវិតសត្វ និងមនុស្ស។

ដោយ៖ នារី
ប្រភព៖ research


Tags: lifestyle knolegde lose oldest trees Australia