ព័ត៌មានបច្ចេកវិទ្យា ៖ ប្រិយមិត្តអ្នកអាន ដែលជាអ្នកគាំទ្រ ទំព័រសារព័ត៌មាន Camnews ប្រា
កដជាជាក់ច្បាស់ហើយថា នាពេលកន្លងទៅនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំបានចេញ
ផ្សាយនូវអត្ថបទមួយដែលទាក់ទិនទៅនឹងក្រុមហ៊ុន Sony ណែនាំស្មាតហ្វូនតំលៃទាប Xperia
E ប្រើ Android 4.1, មានទាំង Version ស៊ីមពីរ។
ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍មិត្តអ្នកអានងាកក្រឡេក
មកមើលនូវព័ត៌មាន Updated ទាក់ទិននឹងតម្លៃរបស់ Sony Xperia E វិញម្តង។ បើយោងតាម
តាមគេហទំព័រសារព័ត៌មានបរទេស gsmarena ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោង
មុននេះ បានអោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន Sony Xperia E នេះ អាចនឹងមានតម្លៃស្មើនឹង
១៦០ អឺរ៉ូ (២០៧ដុល្លារ) ស្របពេលដែលវានឹងចេញលក់លើទីផ្សារនៅត្រីមាសទីមួយឆ្នាំក្រោ
យនេះ ហើយបើនិយាយពី Sony Xperia E version ស៊ីមពីរ វិញតម្លៃរបស់វាប្រហាក់ប្រហែល
នឹង version ស៊ីមមួយដែរ ពោលគឺវាមានតម្លៃ ២២០ ដុល្លារ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូនដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន sony មួយនេះ
មានដល់ទៅ ៣ ពណ៌ គឺ ពណ៌ខ្មៅ ស និងផ្កាឈូក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ gsmarena