ក្រុងញូវយ៉ក : ទោះបីជាមានរបាយការណ៍ថា នឹងមានការបញ្ចុះតម្លៃលើឧបករណ៍បំពង
សំឡេងដ៏ល្អប្រណីតនេះក៏ដោយ ក៏អតិថិជនថ្នាក់មធ្យមកុំរំពឹងថា នឹងមានលទ្ធភាពជាវវា
ឲ្យសោះ។
គួររំឮកផងដែរថា តាមរយៈការបង្ហាញរបស់ក្រុមហ៊ុន Hart Audio's D&W Aural Pleasure ដ៏ល្បី
ល្បាញនោះ វាគឺជាផលិតផលបំពងសំឡេងថ្មីមួយដែលមានតម្លៃថ្លៃកប់ពពក និងថ្លៃជាងគេបំផុតនៅ
លើលោក។
ឧបករណ៍បំពងសំឡេងនេះត្រូវបាន រចនាម៉ូដដោយក្រុមហ៊ុនធ្វើនាឡិកាយក្ស Big Ben នៅចក្រភព
អង់គ្លេស ។ អ្នកច្នៃម៉ូដបានប្រើប្រាស់លោហធាតុប្រាក់ សំរឹទ្ធ និង មាសប្រកបដោយគុណភាពខ្ពស់
ដើម្បីសូនចេញជារូបរាងឧបករណ៍បំពងសំឡេងនេះតែម្ដង។
យ៉ាងណាមិញ ក្រៅពីតម្លៃដ៏ញាក់សាច់នេះ អ្វីដែលធ្វើឲ្យលោកអ្នកសាញនឹងទិញឧបករណ៍បំពងសំ
ឡេងនេះ គឺមកពី វាមានទម្ងន់ធ្ងន់តែម្ដង។ ឧបករណ៍បំពងសំឡេងនេះម្ខាងមាន ទម្ងន់៥០គីឡូក្រាម
ឯណោះ ដូច្នេះម្ចាស់របស់វាត្រូវបែកញើសបន្តិចហើយក្នុងការលើកផ្លាស់ទី វា ដោយខ្លួនឯងនោះ។
ក្រុមហ៊ុន D&W Aural Pleasure បានផលិតដាក់លក់លើកដំបូងនេះមានចំនួន ៩៩ គូដោយក្នុងនោះ
មានតែមួយគូទេធ្វើអំពីមាស និង ៥ គូទៀតធ្វើពីប្រាក់។ ឧបករណ៍បំពងសំឡេងធ្វើពីមាសមាន តម្លៃ
៤,៧ លានដុល្លារ ។ ចំណែកឧបករណ៍នេះដដែលធ្វើពីប្រាក់មានតម្លៃ ៣១ ម៉ឺនដុល្លារ ឬធ្វើពីលោហ
ធាតុសំរឹទ្ធមានតម្លៃជាង ៦ ម៉ឺនដុល្លារ៕
ដោយ ៖ មង្គល
ប្រភព ៖ Alltop