ដោយសារតែបានប្រើប្រាស់ម៉ូដែល ឬស្ទីលសម្លៀកបំពាក់ប្រហាក់ប្រហែលគ្នាដ៏ច្រើន ធ្វើឱ្យ
មនុស្សមិនតិចនោះទេ យល់ថា Selena Gomez កំពុងតែប្រមូលយកស្ទីលរបស់មិត្តរួមការងារ
ទាំងឡាយរបស់នាង ដើម្បីបង្កើតជាស្ទីលផ្ទាល់ខ្លួន។
គេមិនអាចមិនទទួលស្គាល់ថា Selena Gomez តែងតែបង្កការចាប់អារម្មណ៍ដោយសារស្ទីលដ៏
ទាក់ទាញ បែបសមរម្យ ទន់ភ្លន់ និងថ្លៃថ្នូ។ ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួន យល់ថា Selena Gomez ហាក់មិនមានស្ទីលសម្លៀកបំពាក់ដោយឡែកណាមួយសម្រាប់ខ្លួន ដោយសារគេឃើញនាង តែង
ចម្លងស្ទីលពីតារាផ្សេងៗ ដូចជា Miley Cyrus, Taylor Swift ឬសូម្បីតែ Britney Spears ។
បណ្ដារូបថតខាងក្រោម បង្ហាញថា Selena Gomez ពិតជាចូលចិត្តចម្លងស្ទីលពីអ្នកដទៃ ៖
Selena Gomez យកស្ទីលពី Miley Cyrus
ជា “ព្រះនាង” Disney ជំនាន់ទី ៤ ដូចគ្នា គេមិនមានការភ្ញាក់ផ្អើល នៅពេល Selena Gomez និង
Miley Cyrus មានស្ទីលប្រហាក់ប្រហែលគ្នា ប៉ុន្ដែ Selena Gomez តែងតែជាអ្នកធ្វើក្រោយ Miley
Cyrus ។
Miley Cyrus ស្លៀកពាក់អាវ corset និងខោ hot-pant ដូច Miley Cyrus
ការចៃដន់របស់ពួកគេ ធ្វើឱ្យ Selena Gomez ត្រូវបានគេយល់ថា បានយកស្ទីលតាម Miley Cyrus
មិនត្រឹមតែមានស្ទីលសម្លៀកបំពាក់ដូចគ្នា ប៉ុន្ដែ គំនិតខ្លះៗនៃចម្រៀង ឬវីដេអូចម្រៀងរបស់ Miley
Cyrus និង Selena Gomez ក៏មានភាពដូចគ្នា។
Selena Gomez ចម្លងស្ទីលសម្លៀកបំពាក់របស់ Taylor Swift ៖
ក្រៅពីនេះ គេក៏ឃើញ Selena Gomez ចម្លងស្ទីលពី Vanessa Hudgens និង Britney
Spears ផងដែរ ៖
ដោយ ៖ តារា
ប្រភព ៖ K14