CamNews

ព័ត៌មានបច្ចេកវិទ្យា 

ម៉ោង១០យប់នេះ Microsoft នឹងធ្វើការផ្សាយ ផ្ទាល់ពីព្រឹត្តិការណ៍ Windows 8 និង Surface

នៅយប់នេះ Microsoft នឹងធ្វើការប្រារព្ធនូវព្រឹត្តិកាណ៍មួយសំរាប់ Windows 8 និង Tablet
Surface នៅទីក្រុង New York សហរដ្ឋអាមេរិច។ ពិធីបង្ហាញខ្លួននេះនឹងចាប់ផ្តើមនៅវេលា
ម៉ោង ៩យប់នេះ (ម៉ោងនៅកម្ពុជា) ប៉ុន្តែនឹងធ្វើការបង្ហាញជាផ្លូវការនៅវេលាម៉ោង ១០និង១៤
នាទី ហើយ Microsoft នឹងផ្តល់ link ដើម្បីទស្សនាវីដេអូផ្ទាល់នៃព្រឹត្តិការណ៍នេះ។ ក្រោយពេល
ព្រឹត្តិការណ៍បញ្ចប់ ពួកយើងនឹងមាន webcast ផ្ទាល់មួយពី Surface នៅម៉ោង០ និង៣០នាទី
នៅថ្ងៃទី២៦ ខែតុលា។ 

ហើយនេះជា Link ដែលប្រិយមិត្តអាចចូលមើលការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍របស់ Microsoft ៖
http://www.microsoft.com/en-us/news/presskits/windows/

ដោយ៖ សិលា
ប្រភព៖ tte


Tags: Microsoft,  Windows 8,  Surface,  tablet,  hightech news