ព័ត៌មានបច្ចេកវិទ្យា ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រ
សារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ខ្លួនបានចេញផ្សាយ
នូវវីដេអូ ស្តីអំពើបច្ចេកវិទ្យាថ្មី នោះគឺ វីដេអូអ្នកស្រាវជ្រាវបារាំង បញ្ជាមនុស្សយន្តបាន ដោយ
ខួរក្បាលរបស់គាត់។
គួរបញ្ជាក់ផងដែរថាការបញ្ជាអោយរ៉ូប៉ូតមានចលនារស់រវើកទៅបាន បន្ទាប់ពីមានការបំលែង
ពីសញ្ញាណខួរក្បាលរបស់មនុស្ស ជាមួយនឹងការពាក់នូវមួកអេឡិចត្រូនិច និង កម្មវិធីកំព្យូទ័រ
ដោយធ្វើការភ្ជាប់ទៅនឹងរ៉ូប៉ូតផ្ទាល់តែម្តង។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា វាគឺជាការពិសោធន៍ថ្មីមួយ ដែលត្រូវបានធ្វើនៅ
មន្ទីរពិសោធន៍ CRNS-AIST Joint Robotics Laboratory ដោយមានការសហការពីសំណាក់
មជ្ឈមណ្ឌលស្រាវជា្រវវិទ្យាសាស្រ្តជាតិ ប្រទេសបារាំង និង វិទ្យាស្ថានសិក្សាស្រាវជ្រាវវិទ្យា
សាស្រ្តអេឡិចត្រូនិចប្រទេសជប៉ុន ដោយពួកគេបាននឹងកំពុងព្យាយាមតែបំលែងរលកសញ្ញា
ណខួរក្បាលអោយក្លាយទៅជាកាយវិការរ៉ូប៉ូត តាមរយៈការសម្លឹងមើលក៏ដូចជាផ្តោតសំខាន់
ទៅលើកម្មវត្ថុអ្វីមួយពីសំណាក់ខួរក្បាលរបស់មនុស្ស។ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
នូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ popsci