ប្រភពព័ត៌មានមួយ ពីប្រទេសចិន បានឱ្យដឹងថា iPhone 6 ទាំង ២កំណែ នឹងត្រូវបានដាក់លក់
ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៤ ក្នុងប្រទេសចិន ក្នុងនោះ ក៏បានបង្ហើបអំពីតម្លៃទាំង ២
កំណែនេះផងដែរ។
ព័ត៌មានចចាមអារ៉ាមជាច្រើន និយាយថា “iPhone 6 នឹងត្រូវបានឧទ្ទេសនាមជាផ្លូវការ នៅដើម
ខែកញ្ញា ហើយក៏នឹងត្រូវដាក់លក់ បន្ទាប់ពីការឧទ្ទេសនាម ១សប្ដាហ៍” ដំណឹងនេះ ត្រូវបានទី
ភ្នាក់ងារសារព័ត៌មានមួយរបស់ចិន ទទួលស្គាល់ថា ជាការពិត។
រូបភាព iPhone 6 ដែលត្រូវបានគេចុះផ្សាយ នៅប្រទេសចិន
ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា Apple នឹងដាក់លក់ iPhone ២ កំណែ ថ្មីបំផុតរបស់ខ្លួន
ក្នុងនោះ កំណែដែលមានអេក្រង់ 4,7 inch នឹងត្រូវបានលក់ក្នុងតម្លៃ ៥២៨៨យ័ន (ប្រហែល
៨៥៣ដុល្លារអាមេរិក) និងកំណែផ្សេងមួយទៀត មានអេក្រង់ 5,5 inch លក់ក្នុងតម្លៃ ៦២៨៨
យ័ន (ប្រហែល ១០១៤ ដុល្លារអាមេរិក)។
ក្រុមអ្នកជំនាញមួយចំនួន យល់ថា ការប្ដូរផ្លាស់ទំហំអេក្រង់ បានបណ្ដាលឱ្យ iPhone របស់
Apple ត្រូវបង្កើនតម្លៃច្រើន ធៀបនឹងរាល់ឆ្នាំ។ យោងទៅតាមអ្វីដែលបានកើតឡើងចំពោះ
iPhone 5s យើងក៏អាចជឿបានថា នៅថ្ងៃទី ១៩ កញ្ញាខាងមុខ iPhone 6 នឹងត្រូវបានដាក់លក់
ទូទាំងពិភពលោក ហើយព័ត៌មានខាងលើ ក៏ជាអំណាសអំណាងមួយ អាចឱ្យអ្នកគាំទ្ររបស់
Apple ដឹងថា នឹងមាន iPhone 6 ទាំង ២ កំណែ បង្ហាញខ្លួនលើទីផ្សារ នៅចុងឆ្នាំនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsminsider/phonearena