នៅក្នុងការប្រកួតវាយថេនីស Fed Cup ក្រុមសាធារណៈរដ្ឋឆែក (Czech) បានទទួល
ជ័យជំនះហើយលើក្រុមប្រទេស Serbia ក្នុងការប្រកួត Fed Cup នៅឯទីក្រុង Prague
សាធារណៈរដ្ឋឆែក។
កីឡាការនី Lucie Safarova សញ្ជាតិឆែកបានយកជ័យជំនះយ៉ាងត្រចះត្រចង់លើកីឡា
ការនី Jelena Jankovic សញ្ជាតិ Serbia ក្នុងពិន្ទុ ៦-១ ៦-១។ ចំណែកឯកីឡាការនី Petra
Kvitova សញ្ជាតិឆែក ក៏ទទួលបានជ័យជំនះផងដែរក្នុងការប្រកួតកាលពីល្ងាចថ្ងៃសៅរ៍
កន្លងមកនេះ។
Safarova បាននិយាយថា “ខ្ញុំពិកបាកនឹងពិពណ៌នាពីអារម្មណ៍របស់ខ្ញុំណាស់។ អ្វីដែលខ្ញុំ
រំពឹងថានឹងឈ្នះ គឺបានកើតឡើងពិតមែន។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែល
បានឈ្នះនៅស្រុកកំណើតរបស់ខ្ញុំ”៕
ដោយ៖ តុលា
ប្រភព៖ bbc