CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សអាចនិយាយគ្នាបានជាមួយខ្មោច ដោយប្រើបច្ចេកវិទ្យាទំនើប

ការបញ្ចាំងរូបថត 3D អំពីមនុស្សដែលបានស្លាប់ ទៅក្នុងអារម្មណ៍ អ្នកនឹងអាចប៉ះពាល់ “ព្រលឹង”
អ្នកដែលបានស្លាប់ ដូចទៅនឹងកាលគេនៅរស់។

ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុតសម្រាប់ញាតិដែលនៅរស់។
ប៉ុន្តែ ថ្មីៗនេះ សាស្ដ្រាចារ្យ Michio Kaku មកពីសកលវិទ្យាល័យ New York អាមេរិក បានចែករំលែកអំពីការស្រាវជ្រាវរបស់ខ្លួនទាក់ទិនបច្ចេកវិទ្យាមួយដែលជួយឱ្យអ្នកអាចនិយាយ
គ្នាបានជាមួយនឹងអ្នកដែលបានស្លាប់ ដោយការរក្សានូវរូបថតអ្នកស្លាប់ និងបញ្ចាំងឡើងវិញ តាម
រយៈបច្ចេកវិទ្យា virtual reality។

ជាក់ស្ដែង បណ្ដារូបថត និងអត្តចរឹតរបស់អ្នកដែលបានស្លាប់ នឹងត្រូវបានអាបឡោត ក្រោយមក
អ្នកនឹងអាចប៉ះពាល់​រូបថតទាំងនោះបាន ដូចទៅនឹងកាលពួកគេនៅរស់។ រូបភាព 3D នឹងត្រូវ
បានគេភ្ជាប់ជាមួយកុំព្យូទ័រ ដើម្បីអាចបង្ហាញជាស្រមោលក្នុងអារម្មណ៍របស់មនុស្ស។

បណ្ឌិត Kaku ឱ្យដឹងថា ៖ “ចូរស្រមៃថា អ្នកអាចនិយាយគ្នាជាមួយមនុស្សដែលបានស្លាប់ ពួក
គេនៅទីនេះ នៅក្បែរអ្នក។ និយាយឱ្យត្រូវជាងនេះ គឺថា ពួកគេក្លាយជាមនុស្សជាអមតៈ”។

“ដំបូងឡើយ បណ្ដាអនុស្សាវរីយ៍ ដូចជាការដើរលេងក្បែរមាត់សមុទ្រជាដើម នឹងត្រូវបាន
អាបឡោតទៅក្នុងខួរក្បាលរបស់អ្នក។ អ្នកនឹងឃើញថា ហាក់ដូចមានខ្យល់កំពុងបក់មកប៉ះនឹង
ត្រចៀក សម្លេងរលកសមុទ្រកំពុងតែលាន់លឺនៅខាងមុខ។ល។ ទាំងនេះ នឹងរួមគ្នា ធ្វើ​ឱ្យអ្នក
យល់ថា អ្នកកំពុងតែស្ថិតនៅក្បែរឆ្នេរសមុទ្រជាមួយអ្នកដែលបានស្លាប់នោះ”។

សាស្ដ្រាចារ្យខាងលើ​ជឿថា ក្នុងរយៈពេល​ ១០ ទៅ ១៥ខាងមុខ ពិភពលោក​នឹងផ្លាស់ប្ដូរជា
សន្សឹមៗ ពី Internet ទៅជា brain-net ជាបច្ចេកវិទ្យាដែលអាចបញ្ជូនអារម្មណ៍ ឬអនុស្សាវរិយ
ទៅគ្រប់ទិសទីក្នុងលោក។​

សូមរំលឹកថា ថ្មីៗនេះ​ក្រុមអ្នកវិទ្យាសាស្ដ្រ​បានចាប់ផ្ដើមបកស្រាយនូវការគិតរបស់មនុស្សដោយ
ប្រើកុំព្យូទ័រ ដូច្នេះ វាបង្កើតបានជាបដិវត្តមួយទាក់ទឹននឹងទំនាក់ទំនង និងការកំសាន្ត។ ក្រុមអ្នក
ប្រវត្តិសាស្ដ្រ​អាចនឹងកត់ត្រាព្រឹត្តិការជាអក្សរ និងជាអារម្មណ៍។

ដើម្បីធ្វើបានប្រការខាងលើ ចំនុចសំខាន់គឺផែនទី​ connectome (ដែលជាការតភ្ជាប់ដ៏ស្មុគស្មាញ
​របស់បណ្ដាកោសិកាសរសៃប្រសាទ noron ក្នុងខួរក្បាលមនុស្ស) កំពុងត្រូវបានកែលំអជា
បណ្ដើរៗ។

ក្រុមអ្នកជំនាញសង្ឃឹមថា មិនយូរទៀតនោះទេ មនុស្ស​នឹងមិនចាំបាច់ប្រើដៃប្រើជើងធ្វើអ្វីទាំង
អស់ ដោយសារថា អ្វីៗទាំងអស់ នឹងត្រូវបានអាបឡោតឡើងទៅក្នុងខួរក្បាល ហើយវាធ្វើការ
ដោយភាពត្រឹមត្រូវបំផុត។ ដូច្នេះ ការប៉ះពាល់ ឬការនិយាយគ្នាជាមួយមនុស្សដែលបានស្លាប់
នឹងលែងជាបញ្ហាទៀតហើយ៕

ប្រែសម្រួល ៖ បុត្រា


Tags: Michio Kaku​ មនុស្សអាចនិយាយជាមួយខ្មោច ខ្មោច