CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google Update ជាផ្លូវការនូវ Google Play 4.0 ជាមួយការផ្លាស់ប្តូរ រចនាម៉ូត ស្អាតប្លែកភ្នែក

ក្រោយពីបណ្តារូបភាពចចាមអារាម លេចចេញនៅលើគេហទំព័រ កាលពីពេលថ្មីៗនេះ ស្តីពីការ
រចនាម៉ូតថ្មីរបស់ Google Play នៅលើបណ្តាផលិតផល Android, ពេលនេះ Google បានប្រកាស
ជាផ្លូវការ ចាប់ផ្តើមធ្វើការផ្លាស់ប្តូរ Interface របស់ Google Play ហើយអ្នកប្រើប្រាស់ឧបករណ៍
Android នឹងទទួលបាននូវបទពិសោធន៍ថ្មីជាមួយ Interface ថ្មី ក្នុងពេលឆាប់ៗនេះ។

ការរចនាម៉ូត Interface ថ្មីនេះ បានធ្វើឲ្យ Play Store មានលក្ខណៈថ្មីទាំងស្រុង ជាមួយបណ្តា
ផលិតផលផ្សេងគ្នារបស់ Google។ Background ពណ៌ងងឹតៗ នៅលើ Play Store ចាស់ ពេល
នេះត្រូវបានប្តូរទៅពណ៌ភ្លឺជាងមុន, Interface មានទម្រង់ជាកាត បានប្តូរទៅជាទម្រង់ grid ធម្មតា
ដែលធ្វើឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការតាមដាន ស្វែងរក App ជាងមុន។

គុណភាពរូបភាពនៅក្នុង Google Play ក៏ត្រូវបានផ្លាស់ប្តូរគួរឲ្យកត់សំគាល់។ បណ្តារូបភាពតំណាង
ឲ្យ Applications នីមួយៗ គឺត្រូវបានពង្រីកធំជាងមុន Font អក្សរមួយចំនួន ត្រូវបាន Google ផ្លាស់ប្តូរ។
Google Play Store ថ្មីនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ នៅលើបណ្តាឧបករណ៍ប្រើប្រព័ន្ធប្រតិ-
បត្តិការ Android 2.2 ឡើងទៅ៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: Google Play 4.0 new design hightech news