CamNews

ព័ត៌មានបច្ចេកវិទ្យា 

UFO ដែលមានរូបរាងដូចបារីមួយដើម ហោះក្បែរ ISS ត្រូវគេថតបាន និងបង្ហោះលើ Youtube (វីដេអូ)

យានអវកាស UFO មួយគ្រឿងដែលមានរូបរាងដូចបារីមួយដើម មានពណ៌លឿង និងមានពន្លឺ
ខៀវ ក្រហម ហោះកាត់ស្ថានិយអវកាសអន្តរជាតិ (ISS)។

រូប​ភាព​បង្ហាញអំពី​ UFO ដែលរូបរាង​ដូច​បារីមួយ​ដើម 
 

UFO នេះត្រូវបានគេឃើញហោះតាមស្ថានិយអវកាសអន្តរជាតិ នៅក្នុងវីដេអូមួយលើគេហទំព័រ
របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នេះបើតាមទំព័រ TeCake។ ក្រុមអ្នកជឿលើ UFO យល់ថា
UFO នេះ កំពុងតែសិក្សាស្វែងយល់អំពីការគិតរបស់អ្នកអវកាសនៅលើស្ថានិយអវកាសអន្តរជាតិ។

វីដេអូដែលថតបាន UFO ខាងលើ បានបង្ហាញថា UFO នេះ បានបញ្ចេញពន្លឺក្រហម និងខៀវ មុន
ពេលវាបាត់ខ្លួន កាលពីថ្ងៃទី ៥ធ្នូ ត្រូវបានគណនីមួយដែលមានឈ្មោះថា Streetcap1 បង្ហោះនៅ
លើ YouTube។ UFO នេះ ហាក់ដូចហោះហើរក្នុងល្បឿនដូចគ្នាទៅនឹងល្បឿនរបស់ស្ថានិយ
អវកាសអន្តរជាតិ ហើយវាបានបញ្ចេញពន្លឺយ៉ាងលឿន។ ពន្លឺពណ៌ក្រហមរបស់ UFO នេះ កាន់តែ
ភ្លឺ ហើយក្រោយមក វាក៏បានបាត់ខ្លួន។ នៅមុនពេល UFO បាត់ស្រមោល គេក៏ឃើញមានកាំរស្មី
ពណ៌ខៀវមួយភ្លឺឡើង។

ស្ថានិយអវកាសអន្តរជាតិ​ ISS

ខណៈពេលដែលមនុស្សជាច្រើន ជឿថា នេះគ្រាន់តែជាលទ្ធផលនៃរីសូលូសឹនកម្រិតទាប Scott
C Waring ដែលជាអ្នកជំនាញការខាង UFO និងជាអ្នកនិពន្ធនៃគេហទំព័រ UFO Sightings Daily.
com បានជឿជាក់ថា UFO នេះមានពិត។

Scott C Waring អះអាងថា “ភ័ស្ដុតាងគឺថា UFO នេះ បញ្ចេញពន្លឺនៅត្រង់កន្ទុយរបស់វា។ នេះគឺ
ជាយានដែលមានសភាពរឹង ហើយពន្លឺរបស់វាត្រូវបានបង្កើតឡើងដោយការជះរស្មីពីព្រះអាទិត្យ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Youtube/TeCake


Tags: UFO យានអវកាស​ Streetcap1