យល់ដឹង់៖ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក កាលពី
ពេលថ្មីៗនេះថា យោងតាមការពិសោធន៍ទៅឆ្អឹង ឬ Fossils នៃពពួកសត្វធំៗ ដែលមាន
ភាពសាហាវ អាចបញ្ចាក់ថា ពពួកសត្វទាំងនោះ គឺតែងតែមានការប្រយុទ្ធគ្នាយ៉ាងសា
ហាវបំផុត ទៅលើដៃគូរសត្រូវរបស់ខ្លួន ក្នុងការទទួលយកជ័យជំនះ ហើយក៏អាចយកមក
ធ្វើជាអាហារបានទៀតនោះ។
ជាក់ស្ដែង លោក Denver Fowler ក្រុមអ្នកវិទ្យាសាស្រ្ដ សាកលវិទ្យាល័យរដ្ឋកាលីហ្វូញ៉ា
បានពិសោធន៍ទៅលើ គ្រោងឆ្អឹង និងសំណ Fossilesនៃសត្វ Tyrannosaurus Rexដែល
មានអាយុរាប់លានឆ្នាំនៅលើផែនដី អាចបញ្ចាក់ថា សត្វដែលមានមាឌធំ និងកំណាចនេះ
តែងតែប្រើចង្កូមដ៏វែង និងមុតស្រួចខាំទៅលើកញ្ចឹងក របស់គូរសត្រូវ (សត្វ Tricera-tops)
រួចហើយប្រើកំលាំងដ៏ខ្លាំងក្នុងការផ្ដួលសត្រូវ (រូបភាពខាងក្រោម)។
ដោយ៖ សីហា
ប្រភព៖ research