ទីភ្នាក់ងារអវកាសអាមេរិក (NASA) នឹងធ្វើសន្និសីទកាសែត ដើម្បីប្រកាសអំពីរបកគំហើញថ្មី
អំពីប្រព័ន្ធព្រះអាទិត្យ ពីកម្មវិធីសិក្សាស្រាវជ្រាវ Discovery។
NASA ត្រូវបានគេរំពឹងថានឹងបង្ហើបអំពីអាថ៌កំបាំងអំពីប្រព័ន្ធព្រះអាទិត្យ ក្នុងសន្និសីទ
កាសែតនេះ
សន្និសីទកាសែតពីចម្ងាយរបស់ NASA ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ៤មករា
(GMT) ត្រូវនឹងម៉ោង៤ព្រឹក ថ្ងៃទី ៥មករា (ម៉ោងនៅស្រុកខ្មែរ) នេះបើតាម The Sun។ ខ្លឹមសារ
នៃសន្និសីទនេះ នឹងផ្ដោតទៅលើរបកគំហើញរបស់បេសកកម្ម Discovery ដែលចាប់កំណើត
កាលពីឆ្នាំ ១៩៩២ ដើម្បីលើកទឹកចិត្តអ្នកវិទ្យាសាស្ដ្រ បង្កើតនូវបេសកកម្មតម្លៃទាប ជាមួយនឹង
គោលដៅ “សិក្សាស្រាវជ្រាវបណ្ដាអាថ៌កំបាំងនៃប្រព័ន្ធព្រះអាទិត្យ”។
សន្និសីទនេះ មានការចូលរួមរបស់ Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្ម
វិទ្យាសាស្ដ្ររបស់ NASA នៅ Washington និង Jim Green អគ្គនាយកផ្នែកវិទ្យាសាស្ដ្រភពនៃ
ទីភ្នាក់ងារអវកាសអាមេរិក។
បេសកកម្មចំនួន ១២ ដែលធ្លាប់ត្រូវបានជ្រើសរើសដើម្បីអនុវត្តក្នុងកម្មវិធី Discovery រួមមាន
យានអវកាស Messenger ទៅកាន់ភពពុធ(Mercury), Dawn ទៅកាន់កូនភពតូចៗ ដូចជា
Vesta និង Ceres រួមនឹងឧបករណ៍ចុះចត InSight Mars ដែលគ្រោងនឹងបាញ់បង្ហោះនៅខែ
ឧសភា ឆ្នាំ ២០១៨៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun