ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបាន
ចេញផ្សាយអន្តបទរបស់ខ្លួន កាលពីពេលកន្លងទៅនេះ អោយដឹងថា Facebook បានបដិសេធ
ទៅនឹងការស្នើសុំក្នុងការប្រើឈ្មោះក្លែងក្លាយ។
ដោយនៅក្នុងនោះ Facebook បានលើកឡើងថា ខ្លួននឹងមិនមានការយល់ព្រមក្នុងធ្វើតាមទៅ
លើការស្នើសុំរបស់អង្គការឃ្លាំមើលរបស់ប្រទេសអាល្លីម៉ង់ ក្នុងការស្នើអោយអ្នកប្រើប្រាស់ចុះ
ឈ្មោះក្លែងក្លាយ។ អគ្គស្នងការគ្រប់គ្រងទិន្នន័យ មកពីរដ្ឋ Schleswig-Holstein ក៏បានលើកឡើ
ងស្រដៀងគ្នានេះផងដែរថា មិនមានការយល់ស្របណាមួយ ស្តីពីការប្រើប្រាស់នាមបន្លំនោះ
ទេ។
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Thilo Weichert អោយដឹងថា គោលការណ៍
កុ្រមហ៊ុនធំមានមូលដ្ឋាននៅរដ្ឋ California គឺតម្រូវអោយមានការប្រើប្រាស់ឈ្មោះពិត ជាជាង
ការក្លែងបន្លំ ដោយល្មើសទៅនឹងច្បាប់ប្រទេសអាល្លីម៉ង់ និងបទបញ្ញាត្តិរបស់សហគមន៍អឺរ៉ុប
ត្រូវបានអនុម័តឡើង ដើម្បីការពារសិទ្ទសេរីភាពនៅក្នុងការបញ្ជេញមតិតាមប្រព័ន្ទអនឡាញ
លើសពីនេះទៅទៀត Facebook បានបន្ថែមថា ខ្លួននឹងមិនយល់ព្រមតាមសំណើខាងលើនេះ
នោះទេ ខណៈពេលដែលវាមិនមានការចំណេញអ្វីទាំងតែសោះ ហើយបែរជាចំណាយថវិកា
ទៅលើការបង់ពន្ធច្រើនទៅវិញ។
លោក Weichert ក៏បានបញ្ជាក់ទៅវិញផងដែរថា ការិយាល័យរបស់លោកនឹងធ្វើការប្រឆាំង
ជាមួយ Facebook បើសិនណា មិនមានការយល់ព្រមតាមសំណើក្នុងអំឡុង ២ សប្តាហ៍នោះ
ទេ។ គួររំឭកផងដែរថា Facebook មានអ្នកប្រើប្រាស់ជាង ២០ លាននាក់ទូទាំងប្រទេសអាល្លី
ម៉ង់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ orange