អាមេរិក៖ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅតែបន្ដផលិតសព្វាវុធថ្មីៗ ទំនើប
និងប្លែកៗបំផុតរបស់ខ្លួន ដែលប្រទេសជាច្រើន នៅក្នុងពិភពលោក មិនអាចធ្វើបានឡើយ។
ជាក់ស្ដែង X-47B គឺជាអាវុធថ្មីមួយទៀត ដែលត្រូវបានកែច្នៃឡើងដោយ ក្រុមអ្នកជំនាញទា
ហានជើងទឹកអាមេរិក នៅលើដែនសមុទ្រ។
លោក Dave Lorenz និងលោក Bruce McFadden គឺជាទាហានវិស្វករ ដែលចូលរួមក្នុងការ
ផលិតអាវុធនេះ បាននិយាយថា X-47B គឺជាអាវុធទំនើប អាចផ្ទុកគ្រាប់បានច្រើន មានកម្លាំង
ខ្លាំង ដែលអាចហោះហើរនៅលើដែនអាកាស នៅជុំវិញពិភពលោកបាន។ X- 47B ជាអាវុធ
សម្រាប់ជំនួយដល់ក្រុមទាហានជើងទឹក ដែលអាចហោះហើរ បានចម្ងាយឆ្ងាយ ហើយវាមិន
ចាំបាច់ឈប់ ត្រង់ចំណុចវេលា ណាមួយឡើយ។
លោក Dave Lorenz បានបញ្ចាក់ថា ការផលិតអាវុធនេះ រដ្ឋាភិបាល ក៏បានចំណាយថវិការ
យ៉ាងច្រើនសន្ទឹកសន្ទាប់ណាស់ណាដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail