CamNews

ទូរស័ព្ទ 

ធ្លាយរូបភាព iPhone 7 ៖ ខ្សែអង់តែន​ លាក់នៅគែមខាងលើ និងក្រោម

ជំនួស​ឱ្យអង់តែន​ដែល​លាតសន្ធឹងទទឹង​ខ្នង​ដូច​នៅលើ iPhone 6 និង iPhone 6s អង់តែង​នៅ
លើ iPhone 7 ត្រូវបានគេ​លាក់​នៅ​គែម​ខាងលើ និងគែមខាង​ក្រោមរបស់សម្បក​លោហធាតុ។

គេហទំព័រ Nowhereelse បន្ត​ចុះផ្សាយនូវ​រូបភាពបែកធ្លាយ​ថ្មីស្ដីអំពី iPhone 7។ រូបភាពថ្មី​បំផុត
​នេះ​ បង្ហាញ​ថា iPhone 7 អាក្រង់ 4,7 inch នឹង​ត្រូវបានបំពាក់​កាមេរ៉ា​តែមួយ​ប៉ុណ្ណោះ មិន​ដូច​ទៅ
នឹង​ម៉ូដែល​ iPhone 7 Pro ឬ iPhone 7 Plus ដែលមានកាមេរ៉ា​ភ្លោះ។

អំពី​ទំហំ និងរូបរាង​ទូទៅ​ ៖ ផ្នែកខាងខ្នង​របស់ iPhone 7 មាន​ទំហំប្រហាក់ប្រហែលនឹង iPhone 6
និង 6s។ ប៉ុន្តែ សម្បក​បានលយចេញបន្តិច បង្ហាញថា កាមេរ៉ា​នៅលើ iPhone ថ្មី អាច​នឹង​ភ្ជាប់
មកជាមួយ​នូវ​ឡែន​ដែលធំជាង​ iPhone 6 និង 6s។

ការ​ប្ដូរផ្លាស់​ដែលគួរ​ឱ្យចាប់អារម្មណ៍ជាងគេ​នៅ​ផ្នែកខាងខ្នង​របស់ iPhone 7 នោះគឺ ខ្សែជ័រ​ពីរ
​ខ្សែដែលមាន​មុខងារ​ជាអង់តែន​ ត្រូវបាន​ Apple លាក់​នៅ​គែមខាងលើ និង​ខាងក្រោមនៃសម្បក
​ខាង​ក្រោយ​។

បណ្ដា​ iPhone ជំនាន់ថ្មី​ គឺ iPhone 7 និង 7 Plus ឬ iPhone 7 Pro តាមគម្រោង​នឹងត្រូវបាន Apple
បង្ហាញខ្លួននៅក្នុងខែកញ្ញា​ខាងមុខ​។ ប្រភពព័ត៌មានធំៗ បាន​អះអាងថា iPhone 7 នឹង​មានការ​
ផ្លាស់ប្ដូរ​រូប​រាង ប៉ុន្តែ ក្នុងលក្ខណៈតិច​រួច​ប៉ុណ្ណោះ បើធៀបនឹង​ iPhone 6 និង iPhone 6s ហើយគេ​
ត្រូវរង់ចាំ​ដល់​ឆ្នាំក្រោយ ពោលគឺ iPhone 8 ទើប Apple ធ្វើការ​ប្ដូរ​ផ្លាស់​នូវ​រូបរាង​ទាំង​ស្រុង​របស់
iPhone។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 រូបភាពបែកធ្លាយ