CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google Earth រកឃើញមហាប្រាសាទ​ពីរ៉ាមីត ក្រោមសមុទ្រ?

Google Earth បានរកឃើញប្រាសាទ​ពីរ៉ាមីតមួយដែលមានរូបរាងដូច UFO ដ៏ធំមួយនៅក្រោម
បាទសមុទ្រប៉ាស៊ីហ្វិក។

អ្នកស្រាវជ្រាវ Marcelo Igazusta មកពីអាហ្សង់ទីន គឺជាមនុស្សដំបូងគេ ដែលបានរកឃើញ
សំណង់ចម្លែកមួយនេះ នៅក្រោមសមុទ្រ កាលពីខែឧសភា ឆ្នាំ ២០១៦។

រស្មីដែលចាំងចេញពីទីងងឹតក្រោមសមុទ្រ​ប៉ាស៊ីហ្វិក ភាគខាងលិច Mexico បាននាំឱ្យ Marcelo
Igazusta រកឃើញប្រាសាទ​ពីរ៉ាមីតដ៏ធំ ដែលជ្រុងនិមួយៗ មានប្រវែង ១៣,៧គីឡូម៉ែត្រ។

ថ្វីបើនៅក្រោមសមុទ្រ ប៉ុន្តែបើសិនអ្នករកមើល និងស្រមៃអំពីប្រាសាទពីរ៉ាមីត នោះប្រាសាទ
នឹងបង្ហាញខ្លួន។

Scott C Waring មកពីគេហទំព័រ UFO Sightings Daily បានទទួលស្គាល់នូវព័ត៌មាននេះ ហើយ
បានលើកឡើងថា ៖ “ពីរ៉ាមីតដ៏មហិមា” នេះ ស្ថិតនៅមិនឆ្ងាយពីប្រាសាទ Maya និង Aztec នៅ
ម៉ិចស៊ីកូ។

មនុស្សជាច្រើន​បានសង្ស័យថា បើទោះជាប្រាសាទពីរ៉ាមីតបុរាណត្រូវបានមនុស្សសាងសង់ឡើង តែមានតែមនុស្សភពក្រៅប៉ុណ្ណោះដែលអាចដឹកនាំមនុស្សក្នុងការសាងសង់នេះបាន សូម្បីតែនៅ
ក្រោមសមុទ្រ។

លោក Scott C Waring មានប្រសាសនាថា ៖ “ប្រាសាទពីរ៉ាមីត នៅក្រោមសមុទ្រ មិនមែនជា
UFO ទេ ប៉ុន្តែ វាអាចជាមូលដ្ឋានមួយរបស់មនុស្សភពក្រៅ។ យ៉ាងណាក៏ដោយ វាគឺជាការរក
ឃើញ​ដ៏អស្ចារ្យមួយ។”។

ប្រែសម្រួល ៖ បុត្រា


Tags: Google Earth​ Marcelo Igazusta ពីរ៉ាមីត ប្រាសាទ