CamNews

ផលិតផលថ្មី 

Apple ឧទ្ទេសនាម WatchOS 3 ល្បឿនលឿន អាចសរសេរអក្សរ លើអេក្រង់

នៅពេលបង្ហាញខ្លួននារដូវស្លឹកឈើជ្រុះឆ្នាំនេះ WatchOS 3 នឹងនាំមកនូវបទពិសោធថ្មីបំផុត
សម្រាប់អ្នកប្រើប្រាស់នាឡិកា Apple Watch។ នេះគឺជាបទពិសោធថ្មីស្រឡាង មានល្បឿន
លឿនជាងមុន និងមានមុខងារច្រើនជាងមុន ល្អជាងមុន។

ពហុមុខងារនៅលើ Mac

បន្ទាប់ពីការឧទ្ទេសនាមរបស់ CEO Tim Cook អគ្គនាយករងផ្នែកបច្ចេកវិទ្យានៅ Apple លោក
Kevin Lynch ក៏បានឧ្ទេសនាមប្រព័ន្ធប្រតបត្តិការថ្មីបំផុតនៅលើនាឡិកា Apple Watch។

បើតាមលោក Kevin Lynch ការទាញយកបណ្ដា App គឺមានល្បឿងលឿនជាងមុនដល់ទៅ
៧ដង។ នេះមិនមែនជាតួលេខល្អបំផុតនោះទេ ប៉ុន្ដែពេលវេលារង់ចាំនៅលើនាឡិកា Apple
Watch ត្រូវបានកាត់បន្ថយ ដែលជួយឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ល្អបំផុត។

ការកែលំអទីពីរដែលគួរឱ្យចាប់អារម្មណ៍របស់ watchOS 3.0 គឺមុខងារ​ Instant Launch។ ដូច
ទៅនឹង iOS ពេលនេះ watchOS អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចដំណើរការអេក្រង់ ស្រដៀង
នឹងអេក្រង់ Recent Apps របស់ iOS និងប៉ះដើម្បីដំណើរការនូវកម្មវិធីដែលចង់ប្រើ។ ការកែ
លំអមួយទៀងនោះគឺ Control Center ដែលអនុញ្ញាតឱ្យដំណើរការនូវបណ្ដាអបសឹន ដោយ
គ្រាន់តែអូសអេក្រង់ពីក្រោមទៅលើ។

មុខងារសរសេរអក្សរនៅលើ watchOS 3.0

ប៊ូតុង Digital Crown ពេលនេះ ត្រូវបានប្រើប្រាស់ដើម្បីបង្ហាញអេក្រង់នៃកម្មវិធីដែលបាន
និយាយខាងលើ ជំនួសឱ្យការដំណើរការបញ្ជីទំនាក់ទំនងរបស់អ្នកប្រើប្រាស់។

ការកែលំអទី ៣ នោះគឺ មុខងារសរសេរអក្សរនៅលើអេក្រង់នាឡិកា។ Apple ក៏បានសង្កត់
ធ្ងន់ទៅលើ បណ្ដាមុខងារផ្នែកសុខភាពនៅលើនាឡិកា Apple Watch​​​ ហើយចាប់ពី watchOS
3.0 តទៅ អ្នកប្រើប្រាស់អាចជ្រើសរើស Activity Ring នៅលើផ្ទៃអេក្រង់នាឡិកា។ កម្មវិធី
មួយថ្មីដែលមានឈ្មោះថា Breathe នឹងជួយឱ្យអ្នកប្រើប្រាស់ អាចចងចាំនូវកម្មវិធីហាត់ដក
ដង្ហើមរៀងរាល់ថ្ងៃ។ Apple Watch ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រៀបធៀបលទ្ធផលនៃការ
ហាត់ដកដង្ហើមរបស់ខ្លួន ជាមួយនឹងលទ្ធផលរបស់មិត្តភ័ក្ដិ។

ប្រៀបធៀបលទ្ធផលនៃការហាត់ដកដង្ហើមរបស់ខ្លួន ជាមួយនឹងលទ្ធផលរបស់មិត្តភ័ក្ដិ

ក្រុមអ្នកអភិវឌ្ឍរបស់ Apple នឹងបានសាកល្បងកំណែ Preview របស់ watchOS 3 ចាប់ពី
ថ្ងៃនេះ ខណៈដែលកំណែពេញលេញ តាមគម្រោង វានឹងត្រូវដាក់លក់ ក្នុងរដូវស្លឹកឈើជ្រុះ
ខាងមុខ៕

ប្រែសម្រួល ៖ បុត្រា