តាមទម្លាប់ក្នុងការដាក់ឈ្មោះឧបករណ៍របស់ Apple, iPhone ជំនាន់បន្ទាប់នឹងមិនមានឈ្មោះថា iPhone 7 នោះទេ គឺមានឈ្មោះថា iPhone 6s។ ស្មាតហ្វូននឹងមានការឌីហ្សាញស្ទើរតែដូចទាំងអស់ នឹង iPhone 6 ដោយសារតែ Apple មានទម្លាប់របស់ខ្លួន ពីរឆ្នាំទើបមានកែប្រែការឌីហ្សាញថ្មីម្តង។
ជាក់ស្តែងម៉ូដែល concept iPhone 6s របស់អ្នកឌីហ្សាញជនជាតិរុស្ស៊ីឈ្មោះ Grisha Serov បែរជា មានការឌីហ្សាញខុសទាំងស្រុង បើប្រៀជាមួយនឹង iPhone 6 បច្ចុប្បន្ន។
...អាន៖ ស្មាតហ្វូនមានការឌីហ្សាញរូបរាងចម្លែក ជាមួយនឹងលក្ខណៈសម្បត្តិខ្ពស់ តែតំលៃទាប
ដោយយកស្ទីលរចនាម៉ូតរបស់ Apple Watch, Serov បង្កើតបាននូវម៉ូដែល concept iPhone 6s មួយ ជាមួយនឹងរូបរាង និងតួរលើបរលោងយ៉ាងស្អាត។ ថ្មីៗនេះ Apple មានទម្លាប់ប្រើប្រាស់ការរចនាម៉ូត ឡើងវិញ ពីបណ្តាឧបករណ៍ជំនាន់មុនៗ ជាក់ស្តែងគឺ iPad និង iPhone ដែលទើបតែបង្ហាញខ្លួនកាលពី ពេលកន្លងទៅនេះ គឺបានយកស្ទីលឌីហ្សាញពី iPad mini។ វានឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ បើសិន ជា Apple ឌីហ្សាញរូបរាងទាំងអស់ សម្រាប់បណ្តាផលិតផលនាពេលអនាគតរបស់ខ្លួន តាមស្ទីល របស់ Apple Watch។
...អាន៖ អតិថិជននឹងទទួលបានប្រាក់ ៥៥០ដុល្លារ បើសិនណាផ្លាស់ប្តូរ iPhone 6 មកយក BlackBerry Passport
ផ្នែកខាងមុខនៃ concept iPhone 6s គឺស្រដៀងនឹង iPhone 6 ជាមួយនឹងគែមអេក្រង់រាងកោង និង មូលៗ។ ប៊ូតុង Home ត្រូវបានផ្លាស់ប្តូរមកដាក់នៅជ្រុងផ្នែកចំហៀង ជំនួសឲ្យដាក់នៅផ្នែកខាងមុខ ដូចសព្វដង។ តួស្រោបម៉ាស៊ីននៃស្មាតហ្វូន អាចនឹងត្រូវធ្វើពីលោហធាតុអាលុយមីញ៉ូម ឬដែកថែប។ Apple Watch ក៏មានមួយម៉ូដែល ធ្វើពីដែកថែបផងដែរ។
ការឌីហ្សាញស្អាត និងមានផ្ទៃលោហធាតុរលើបរលោង បានធ្វើឲ្យម៉ូដែល concept iPhone 6s ពិតជា ស្អាតជាងច្រើន បើប្រៀបធៀប iPhone 6 បច្ចុប្បន្ននេះ។
សូមទស្សនារូបភាពមួយចំនួនផ្សេងទៀត នៃម៉ូដែល concept iPhone 6s ដូចខាងក្រោមនេះ៖
ប្រែសម្រួល៖ សិលា
រូបភាព៖ Grisha Serov
ប្រភព៖ PhoneArena, Vreview