នាឡេកាឆ្លាតវៃដែលត្រូវបានគេរង់ចាំបំផុត ក៏ត្រូវបាន Apple ឧទ្ទេសនាម ប៉ុន្ដែ ឈ្មោះរបស់វា
មិនមែន iWatch នោះទេ ផលិតផលនេះ ត្រូវ Apple ដាក់ឈ្មោះថា Apple Watch។
នេះគឺជាឧបករណ៍មួយ ត្រូវបានឧទ្ទេសនាមថា “មានភាពឯកជនខ្ពស់បំផុត” មិនធ្លាប់មានពីមុន
មករបស់ Apple ។ Apple Watch ត្រូវបានផលិតឡើងក្នុងគោលដៅថែថែសុខភាព ដែលមាន
ប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់អ្នកប្រើប្រាស់។
Apple Watch មាន ២កំណែ ដោយមានទំហំផ្សេងៗគ្នា ហើយអតិថិជន អាចជ្រើសរើសខ្សែជ័រ
កៅស៊ូ ច្រើនពណ៌ ឬក៏លោហធាតុ ដូច្នេះតម្លៃរបស់វា ក៏ខុសគ្នា។ ក្រៅពីនេះ Apple Watch ក៏
មានកំណែប្រណិតពិសេសសម្រាប់អ្នកមាន ដោយវាប្រើប្រាស់មាស ១៨ការ៉ាត។
ផលិតផលនេះ មានអេក្រង់ថាច់ស្គ្រីន អាចតភ្ជាប់ជាមួយកុំព្យូទ័រ Mac និង iPhone, iPad ឬ iPod
Touch ។ ទន្ទឹមនឹងមុខងារសម្រាប់តាមដានសុខភាព Apple Watch ក៏បំពាក់បណ្ដាកម្មវិធីមាន
ប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា ផែនទី មូលបត្រ អាកាសធាតុ នាឡេការោទ៍ម៉ោង និង
កម្មវិធី Siri ។ល។
Apple Watch នឹងត្រូវបានដាក់លក់ជាផ្លូវការ ចាប់ពីដើមឆ្នាំ ២០១៥ ខាងមុខ ដោយមានតម្ល
ចាប់ពី ៣៤៩ ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techradar/time