CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple Watch លក់មិនសូវដាច់ កាត់បន្ថយបរិមាណ 1/3 នៃការកុម្មង់ផលិត នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៥

យោងតាមប្រភពព័ត៌មានពី DigiTimes ដែលបានផ្គត់ផ្គង់មក បានឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងតែ
ស្វែងរក ដៃគូរសហការបន្ថែមមួយទៀត សម្រាប់ផ្គត់ផ្គង់ដល់ Apple Watch 2 ដែលនឹងបង្ហាញណែនាំ នៅឆ្នាំក្រោយ។ ទន្ទឹងនឹងនោះ ដៃគូរសហការចាស់ Quanta Computer បច្ចុប្បន្ន Apple កំពុងតែធ្វើការ ចរចារជាមួយបណ្តា ក្រុមហ៊ុន Invetec, Wistron និង Foxconn ស្តីពីដំណើរការផលិតនាឡិកាឆ្លាតវៃ Apple Watch ថ្មី។

អានអត្ថបទ៖ Samsung នឹងផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការ Tizen នៅក្នុងឆ្នាំ ២០១៦

ជាក់ស្តែង បណ្តាដៃគូរសហការដែលមានសក្តានុពល ក៏បានសម្តែងនូវការព្រួយបារម្ភ ស្តីពីប្រាក់ ចំណេញ “ទាបជាងការរំពឹងទុក” ដែល Quanta ទទួលបានពេលផលិត Apple Watch ម៉ូដែលដំបូង។ ប្រភពព័ត៌មានរបស់ DigiTimes បានបញ្ជាក់បន្ថែមថា Quanta បានវិនិយោគនូវទំហំទឹកប្រាក់ជាច្រើន ទៅលើគ្រឿងម៉ាស៊ីនប្រើប្រាស់ ដើម្បីដំឡើង Apple Watch តែវាបែរជាមិនទទួលបានប្រាក់ចំណេញ ដូចអ្វីដែលចង់បាន។

អានអត្ថបទ៖ Apple ដាក់លក់ជាផ្លូវការ Dock សាកថ្មម៉ាញ៉េទិច សម្រាប់ Apple Watch តម្លៃ ៧៩ ដុល្លារ


ក្រៅពីនេះ Digitimes ក៏បានឲ្យដឹងថា Apple បានកាត់បន្ថយការកុម្មង់ផលិត Apple Watch បរិមាណ 1/3 នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ នេះផងដែរ ពោលពីចំនួន ៦លានគ្រឿង មកនៅត្រឹម ៤លាន គ្រឿងប៉ុណ្ណោះ។ ជាក់ស្តែង ក្រុមហ៊ុនរបស់ Tim Cook បច្ចុប្បន្ននៅតែមានសង្ឃឹមថា Apple Watch អាចនឹងលក់បានបរិមាណ ១០លានគ្រឿង នៅក្នុងឆ្នាំ ២០១៥ នេះ។

តាមការប៉ាន់ប្រមាណមើល Apple Watch 2 នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៦៕

អានអត្ថបទ៖ យុទ្ធសាស្រ្តសាមញ្ញជួយឲ្យ Apple ទទួល និងទ្រទ្រង់បាននូវភាពជោគជ័យ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ DigiTimes, Zing


Tags: Apple Apple Watch Smartwatch Hightech