កាលពីជើងទី ១ Chelsea បានធ្វើដំណើរទៅ ផ្ទះរបស់ Galatasaray ដែលជាក្រុមរបស់ Drogba លេងរាល់ថ្ងៃនេះ ។ ក្នុងពេលនោះ Chelsea ស្មើជាមួយនិង Galatasaray ១ ទល់ ១ លើកនេះ Chelsea ស្វាគមន៍ក្រុម Galatasaray មកទឹកដីរបស់ ខ្លួនវិញនៅ ជើងទី ២ ក្នុងការប្រកួត Champion League ។
បើកតង់ទី ១ ទើបតែបាន ៤ នាទីសោះ ស្រាប់តែម្ចាស់ផ្ទះ Chelsea ឆ្មក់បាន មួយគ្រាប់មុន ដោយកីឡាករ Eto’o ។ ពិតជាអស្ចារ្យមែន Chelsea ឆ្លៀតឱកាស បានល្អណាស់ ក្នុងតង់ទី ១ នេះ ។ បន្ទាប់មកទៀត ក្នុងតង់ទី ១ ដដែល ចុងតង់នាទីទី ៤២ Cahil របស់ Chelsea ស៊ុតបានមួយ គ្រាប់បន្ថែមទៀត នៅ តង់ទី ១ នេះធ្វើអោយ Chelsea បញ្ចប់តង់ទី ១ ដោយនាំមុខ Galatasaray ២ ទល់ ០ ។ ចូលមកដល់តង់ ទី ២ វិញ Galatasaray បានខំប្រឹង សម្រុកខ្លាំងណាស់ដែរ តែមិនបានសំរេច ។ ចប់ការប្រកួត Chelsea ឈ្នះក្រុម Galatasaray ក្នុងលទ្ធផល ២ ទល់ ០ និងបូកជាមួយ ជើងទី ១ គឺ ៣ ទល់ ១ ដូចនេះ Chelsea មានសិទ្ធិលេង បន្តទៀតនៅក្នុង Champion League ៕
ដោយ ៖ កុសល
ប្រភព ៖ livescore,youtube