CamNews

ព័ត៌មានបច្ចេកវិទ្យា 

រុស្ស៊ី សាកល្បងផ្កាយរណបពិឃាត សម្រាប់ប្រមាញ់ និងកំទេចផ្កាយរណបដទៃ

ក្រុមអ្នកជំនាញការសន្តិសុខអវកាសរបស់អឺរ៉ុប អះអាងថា រុស្ស៊ី កំពុងសាកល្បងផ្កាយរណបមួយ
ដែលមានលទ្ធភាពស្វែងរក និងកំទេចបណ្ដាផ្កាយរណបដទៃនៅលើលំហអាកាស។

ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ទស្សនកិច្ចក្រុមហ៊ុនផលិតផ្កាយរណប Reshetnev
Satellite Information Systems នៅ Zheleznogorsk

កាសែត Financial Times ឱ្យដឹងថា បច្ចុប្បន្ន យោធាអាមេរិក ទីភ្នាក់ងារអវកាសអឺរ៉ុប និងក្រុមអ្នក
ជំនាញ​ការផ្នែកផ្កាយរណបជាច្រើនទៀត កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើរាល់​សកម្ម​ភាពរបស់ផ្កាយរណបអាថ៌កំបាំងដែលមានរហ័សនាមថា 2014-28E ត្រូវបានប្រទេសរុស្ស៊ី បាញ់
បង្ហោះដោយស្ងាត់ៗ កាលពីខែឧសភា។

ចាប់តាំងពីខែសីហា ដល់ខែតុលា 2014-28E បានបម្លាស់ទីទៅតាមគន្លងគោចរដ៏ចម្លែក។ រហូត​ដល់ក្រុមជំនាញការអន្តរជាតិផ្នែកផ្កាយរណប ចាប់ផ្ដើមតាមដាន ទើបក្រសួងការពារជាតិរបស់
រុស្ស៊ីទទួលស្គាល់ និងចុះឈ្មោះផ្កាយរណបនេះ ដោយដាក់ឈ្មោះថា  Kosmos-2499 ។

ផ្កាយ​រណប 2014-28E របស់​រុស្ស៊ី ហោះ​ហើ​រ​លើ​គន្លង​គោចរ​ដ៏​ចម្លែក

 

កាលពីសប្ដាហ៍កន្លង 2014-28E ចាប់ផ្ដើមហោះមកក្បែរផ្កាយរណបមួយផ្សេងទៀត នៅលើគន្លង
គោចរ។ អ្នកជំនាញការសន្តិសុខអវកាស Patricia Lewis នៃអង្គភាព Chatham House ឱ្យដឹងថា
“2014-28E គឺជាផ្កាយរណបសាកល្បង។ វាអាចមានមុខងារជាច្រើន ទាំងស៊ីវិល ទាំងយោធា។ វា
ក៏អាចនឹងមានមុខងារពិសេសមួយទៀត គឺវាយប្រហារទៅលើបណ្ដាផ្កាយរណបផ្សេងៗ”។

Moscow Times ដកស្រង់សម្ដីរបស់បណ្ឌិត James Oberg អតីតវិស្វកររបស់ទីភ្នាក់ងារអវកាស
អាមេរិក ថ្លែងថា បណ្ដាផ្កាយរណបតូចៗ មានការបម្លាស់ទីលឿន តែងតែមានមុខងារច្រើន ចាប់
ពីផ្គត់ផ្គង់ ជួសជុល រហូតដល់មុខងារត្រួតពិនិត្យ និងវាយប្រហារ។

ការ​រត់​ប្រណាំង​ផ្នែក​ផ្កាយ​រណប ៖ រុស្ស៊ី ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប
​ឡើង​លំហ​អាកាស ដោយ​ចាប់​ផ្ដើម​ដោយ Sputnik 1

 

James Oberg បន្តថា ៖ “ការដែលរុស្ស៊ី សាកល្បងផ្កាយរណបដោយមិនមានការប្រកាសជាសាធា
រណៈនេះ បង្ហាញថា ពួកគេមិនមានគោលដៅសន្តិភាពនោះទេ”។

តាមជាក់ស្ដែង បច្ចេកវិទ្យាពិឃាត ត្រូវបានគេអភិវឌ្ឍ តាំងពីទសវត្ស ឆ្នាំ ១៩៥០។ ដើមទសវត្ស ឆ្នាំ
១៩៦០ រុស្ស៊ី បានអនុវត្តគម្រោង Istrebitel Sputnik (ផ្កាយរណបពិឃាត) ដើម្បីផលិតផ្កាយរណប​ដែលមានសមត្ថភាពវាយប្រហារបណ្ដាផ្កាយរណបដទៃ។

រុស្ស៊ី មាន​គម្រោង​អវកាស​ប្រកប​ដោយ​មហិច្ឆិតា​ ក្នុង​នោះ ប្រទេស​នេះ មាន​ផ្កាយ​រណប​ជា​ច្រើន
ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ ហើយ​ធ្លាប់​បាន​បញ្ជូន​យាន​អវកាស​មួយ ទៅ​កាន់​ព្រះចន្ទ កាល​ពី​ឆ្នាំ
២០១៥

ការ​បញ្ចេញ​ផ្កាយ​រណប​ពិឃាត​របស់​រុស្ស៊ី នឹង​ធ្វើ​ឱ្យ​ការ​រត់​ប្រណាំង​ក្នុង​ការ​ផលិត​អាវុធ​អវកាស​
កាន់​តែ​មាន​កំដៅ

រុស្ស៊ីបានផ្អាកគម្រោង Istrebitel Sputnik តាំងពីយូរមកហើយ ប៉ុន្ដែ បណ្ដាប្រទេស ដូចជា អាមេរិក
និងចិន គឺសុទ្ធតែធ្លាប់បានសាកល្បងបណ្ដាផ្កាយរណបពិឃាតដូចគ្នានេះ។ យ៉ាងនេះក្ដី វាគ្រាន់
តែត្រូវ​បានគេប្រើប្រាស់សម្រាប់កំទេចបណ្ដាផ្កាយរណបដែលអាចបង្កគ្រោះថ្នាក់ នៅពេលវាធ្លាក់
មកលើផែនដីតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Istrebitel Sputnik 2014-28E Kosmos-2499 ផ្កាយរណប រុស្ស៊ី