CamNews

ទូរស័ព្ទ 

Samsung Galaxy S8 នឹងមានកាមេរ៉ាគូ និង​អេក្រង់ 4K

ខណៈដែលក្រុមហ៊ុន Samsung កំពុងតែត្រៀមឧទ្ទេសនាម Galaxy Note 7 នៅក្នុងរយៈពេល
ប៉ុន្មានសប្ដាហ៍ខាងមុខ ក៏នៅតែមានព័ត៌មានចចាមអារ៉ាមស្ដីអំពី Galaxy S8 ដែលជាស្មាតហ្វូន
លំដាប់កំពូល សម្រាប់ដើមឆ្នាំ ២០១៧ របស់ Samsung ។

ព័ត៌មានចចាមអារ៉ាមថ្មីបំផុត ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងមិនបំពាក់កាមេរ៉ាគូ ទៅលើ iPhone
7 Plus  ដែលជាស្មាតហ្វូនកំពូលថ្មីរបស់ខ្លួននោះទេ។ ជំនួសមកវិញ ទំព័រ PhoneArena បាន
ចុះផ្សាយថា ស្មាតហ្វូនដែលនឹងប្រើប្រាស់កាមេរ៉ាគូ នោះគឺ Samsung Galaxy S8 ដែលតាម
គម្រោងនឹងត្រូវបានបង្ហាញខ្លួននៅខែកុម្ភៈ ឆ្នាំ ២០១៧។

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នឹងបំពាក់អេក្រង់ UHD  2.160 x 3.840 pixel ទៅឱ្យស្មាតហ្វូន
Samsung Galaxy S8 របស់ខ្លួន។ អេក្រង់ដែលមានរីសូលូសឹនខ្ពស់បែបនេះ នឹងស៊ីថាមពលថ្ម
ខ្លាំង ប៉ុន្តែ នេះគឺជាពេលវេលាដែលសមស្រប​សម្រាប់ Samsung ក្នុងការប្រើប្រាស់បច្ចេកវិទ្យា
4K ខណៈដែលពួកគេកំពុងតែផ្ដោតខ្លាំងទៅបច្ចេកវិទ្យា VR (virtual reality technology) រួមនឹង
Facebook។

ក្រៅពីនេះ Galaxy S8 ក៏នឹងបំពាក់ឈីប Snapdragon 830 ជាមួយនឹងបច្ចេកវិទ្យាថ្មី ជួយឱ្យមាន
កម្លាំងខ្លាំងជាងមុន ប៉ុន្តែ ការស៊ីថាមពលថ្ម មានកម្រិតទាប។ ស្មាតហ្វូននេះ ប្រហែលជានៅតែ ត្រូវបានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក​ ក្នុងកម្រិត IP68។

ប្រែសម្រួល ៖ បុត្រា


Tags: Samsung Galaxy S8 ស្មាតហ្វូន