តាមប្រភពពីគេហទំព័រ PhoneArena បានឲ្យដឹងថា ប្រហែលជាមួយខែមុននេះ Samsung បាន
រៀបចំដំណើរការផលិតមួយនៅ Gumi ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការអភិវឌ្ឍន៍សំបកសំរាប់
ស្មាតហ្វូន ធ្វើអំពី ម៉ាញេស្យូម ឬអាលុយមីញ៉ូម។
Samsung ក៏កំពុងតែធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Catcher ដើម្បីផលិតស៊ុមសំរាប់ ស្មាតហ្វូន
ស្ថិតក្នុងត្រកូល "Galaxy លំដាប់កំពូល" ផងដែរ។ Catcher គឺជាក្រុមហ៊ុនដែលមានជំនាញខាង
ការផលិតលោហធាតុផ្សំ ពីអាលុយមីញ៉ូម ស៊េរីខ្ពស់។ Catcher គឺជាដៃគូសហការដែលបានជួយ
HTC ផលិត One ហើយក៏ជាដៃគូសហការរបស់ Apple ក្នុងការផលិតស៊ុមដ៏ស្តើង និងស្រាល
សំរាប់ iPad Mini, laptop MacBook Air និងគ្រឿងផ្សំធ្វើពីអាលុយមីញ៉ូមមួយចំនួនរបស់ iPhone
5s។
ក្រុមអ្នកវិភាគរបស់ Barclays បានបញ្ជាក់ថា ក្រុមហ៊ុន Catcher បានទទួលនូវលិខិតកិច្ចសន្យាពី
ខាង Samsung ក្នុងការផលិតសំបកធ្វើលោហធាតុ សំរាប់ស្មាតហ្វូន ដែលនឹងត្រូវផលិតចាប់ពីឆ្នាំ
ក្រោយ។ កត្តានេះ បានន័យថាគឺសំបកនោះ គេនឹងបំពាក់នៅលើ Galaxy S5 ។
បើប្រៀបធៀបនឹងដៃគូប្រជែង ការរចនាម៉ូតសំបកជ័រ គឺមិនទាន់ល្អគ្រប់គ្រាន់ឡើយ
ក្រៅពីនេះប្រភពមួយចំនួនបានឲ្យដឹងថា Galaxy S5 នឹងមានអេក្រង់ 5.3 inch មានសមត្ថភាពអាច
ការពារបានជម្រាបទឹក និងធន់នឹងភាពសឹកឆ្កូត។ កាមេរ៉ា 16 megapixel ត្រូវបានបំពាក់ទាំងអំពូល
LED និង flash Xenon រួមជាមួយការអាប់ឌេត Sensor របស់ Samsung។ នៅផ្នែកខាងក្នុង គឺបំពាក់
នូវ Chip Exynos 5 Octa 64-bit ដ៏ខ្លាំងជាមួយ 8 Core ល្បឿន 2 GHz និងប្រើប្រាស់ Android 4.4
KitKat។
ខាងក្រោមនេះ គឺរូបភាព Concept ថ្មីបំផុតមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជា Galaxy SV:
ដោយ៖ សិលា
ប្រភព៖ Vreview