ក្នុងកាលៈទេសៈដែលប្រភេទថាមពលបច្ចុប្បន្ន ជិតអស់ពីផែនដី ឬប្រឈមនឹងនឹងបញ្ហាសុវត្ថិ
ភាពបែបនេះ មនុស្សលោក ពិតជាត្រូវការចាំបាច់នូវប្រភពថាមពលថ្មី ហើយពេលកន្លងទៅនេះ
ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកមួយ បានឱ្យដឹងថា ពួកគេអាចបង្កើតបានប្រភពថាមពល
ស្អាត និងមិនចេះអស់ ក្នុងរយៈពេល ២០ឆ្នាំទៀត។
បច្ចុប្បន្ន ពិភពលោក បានប្រើប្រាស់ប្រភពថាមពលដែលអាចជំនួសឱ្យថាមពលរ៉ែធ្យូង ដូចជា
ខ្យល់ កំដៅព្រះអាទិត្យ។ល។ ប៉ុន្ដែ ទាំងនេះ មិនត្រូវបានគេប្រើប្រាស់ទូលំទូលាយនោះទេ
ដោយសារតែវាមានចរិតជាសេដ្ឋកិច្ចច្រើន។ យ៉ាងនេះក្ដី ចម្លើយថ្មី សម្រាប់បញ្ហានេះ នឹងត្រូវ
បានរកឃើញដោយ Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្ដហោះ កាំជ្រួច ផ្កាយរណប
អាវុធ រួមនឹងចច្ចេកវិទ្យាការពារជាតិ លំដាប់កំពូលរបស់អាមេរិក។ Lockheed Martin កំពុងច្នៃ
ម៉ាស៊ីនប្រតិកម្មកំដៅខ្នាតតូច (Compact Fusion Reactor) ដើម្បីបង្កើតថាមពលមិនចេះអស់
មិនចេះរីងស្ងួត។
ការប្រតិកម្មកំដៅ Fusion Reactor គឺជាដំណើរការមួយដែលគ្រាប់អាតូម ២ មានទម្ងន់ស្រាល
ត្រូវបានភ្ជាប់ជាមួយគ្នា បង្កើតបានជាគ្រាប់ធំថ្មី និងធ្ងន់ ទន្ទឹមនឹងនេះ វាក៏បញ្ចេញជាថាមពល។
ដំណើរការនេះ គឺផ្ទុយពីដំណើរការរបស់រោងចក្រអគ្គិសនី ដែលដើរដោយថាមពលនុយក្លេអែរ
នាបច្ចុប្បន្ន ហើយវាក៏មានសុវត្ថិភាពជាងផងដែរ ដោយសារតែមិនបញ្ចេញកាកសំណល់វិទ្យុ
សកម្ម។
ជាងនេះ ឡប្រតិកម្មកំដៅ Fusion Reactor អាចត្រូវបានគេបង្រួមឱ្យតូចល្មម ដើម្បីផ្ដល់ថាម
ពលជាអចិន្ដ្រៃយ៍ (មិនចេះអស់) ដល់យន្ដហោះមួយគ្រឿង ជួយឱ្យវាហោះហើររៀងរហូត មិន
ចាំបាច់ចាក់ប្រេង។
អ្នកវិទ្យាសាស្ដ្រមួយក្រុមរបស់ Lockheed Martin ដឹកនាំដោយសាស្ដ្រាចារ្យ Thomas McGuire បានប្រមូលនូវចំណេះដឹងដែលកើតពីការពិសោធនានាមុននេះ ដើម្បីបង្កើតជាឡតូចមួយ មានទំហំស្មើនឹងម៉ាស៊ីនយន្ដហោះប្រដេញមួយ។
សាស្ដ្រាចារ្យ Thomas McGuire ជឿជាក់ថា Lock heed Martin អាចនឹងបង្កើតបានជាស្ថាពរនូវ
ឡគំរូនេះ ក្នុងឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ ពួកគេក៏នឹងភ្ជាប់ឡប្រតិកម្មនេះ ទៅក្នុងបណ្ដាញភ្លើង
អគ្គិសនី ដើម្បីរួមចំណែក កាត់បន្ថយបរិមាណផ្សែងពុល និងដើម្បីធានាបាននូវបញ្ហា “សន្តិសុខ
ថាមពល” របស់អាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/news