មិនចាំបាច់ដល់គ្រឿងសំអាងថ្លៃៗនោះទេ ការប្រើប្រាស់វត្ថិធាតុសាមញ្ញដែលធ្វើឡើង
ពីធម្មជាតិ ក៏អាចជួយថែរក្សាសម្រស់អ្នកបាន។
សូមស្វែងយល់ដូចខាងក្រោម៖
-ប្រេងដូងមានប្រសិទ្ធិភាពជួយបំប៉នសំណើម ធ្វើអោយស្បែកបានស្រស់ស្អាត ម៉ត់រលោង។
ការម៉ាស្សារាងកាយដោយប្រេងដូងមុនពេលងូតទឹក គឺជាជម្រើសល្អសម្រាប់អ្នក។
-ការស្ដាប់តន្ដ្រី ទៅមើលកុន ឬជជែកលេងជាមួយមិត្តភ័ក្ដ ក៏ជាវិធីល្អ ជួយកាត់បន្ថយមុនលើ
ផ្ទៃមុខ និងការកើតអង្គែសក់បានយ៉ាងល្អ។
-លាបទឹកក្រូចឆ្មារលើស្បែកជុំវិញរង្វង់ភ្នែក ជាញឹកញាប់នឹងជួយកាត់បន្ថយស្នាមជ្រីវជ្រួញបាន
យ៉ាងមានប្រសិទ្ធិភាពផងដែរ។
-ប្រើប្រាស់ដំឡូងបារាំង បិទលើស្បែកជុំវិញភ្នែក វាអាចជួយកាត់បន្ថយភាពជាំខ្មៅនៅលើភ្នែក។
ជាងនេះ អ្នកក៏អាចលាបប្រេងដូងបានដែរ ដើម្បីម៉ាស្សាស្បែកត្រង់នេះ ដោយសារវាតែវាមាន
ប្រយោជន៍ដូចគ្នា។
-ទឹកដូងនឹងជួយធ្វើស្បែកបានភ្លឺរលោងបន្ដិចម្ដងៗ។ ប្រសិនអ្នកមានស្លាកស្នាមដោយសារមុន
ឬជម្ងឺសើស្បែក ចូរលាបទឹកដូងត្រង់ស្បែកនោះ។
-ដើម្បីបំបាត់ស្នាមជ្រួញនៅជុំវិញ.ក ចូរប្រើទឹកក្រូចឆ្មារ លាយជាមួយអំបិល លាបនៅត្រង់នោះ។
នៅពេលអ្នកធ្វើបែបនេះ ជាញឹកញាប់ ស្បែកត្រង់ជុំវិញ.ក នឹងបានស្រស់ស្អាតឡើងវិញ។
-ទឹកក្រូចឆ្មារមួយផ្លែតូច លាយជាមួយស្ករមួស្លាបព្រា លាបទៅលើបាទដៃ វានឹងជួយអោយបាទ
ដៃបានស្រស់ខ្ចីដូចដៃកូនក្មេងអាយុ ១៤ឆ្នាំ។
-ប្រសិនជើងរបស់អ្នកមានបញ្ហាប្រេះ ចូរអ្នកលាបប្រេងអូលីវអោយបានញឹកញាប់។ ក្រៅពីនេះ អ្នកគួរតែត្រាមជើងក្នុងទឹកក្ដៅឧណ្ហឧណ្ហអោយបានពី ១០ ទៅ ១៥នាទី វានឹងជួយរក្សាស្បែក
អោយស្រស់ថ្លា នេះក៏ដោយសារតែ ឈាមដំណើរការបានល្អ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD