ព័ត៌មានអន្តរជាតិ ៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីវេលាព្រឹកមិញ បានបង្កអោយកើតមាន
ឡើងជាគ្រោះទឹកជំនន់យ៉ាងគំហុក នៅឯប្រទេសសឹង្ហបុរី នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មាន channelnewsasia ដែលទើបតែបានចេញផ្សាយមុន
នេះបន្តិច ។
ទីភ្នាក់ងារគ្រប់គ្រងទឹកថ្នាក់ជាតិ PUB បានចេញសេចក្តីថ្លែងការណ៍ នៅលើទំព័រហ្វេសប៊ុក
របស់ខ្លួនអោយដឹងថា គ្រោះទឹកជំនន់បានកើតឡើងយ៉ាងគំហុក នៅផ្នែកខ្លះនៃប្រទេសឹង្ហ
បុរី ក្រោយភ្លៀងធ្លាក់មួយមេធំ ដែលនៅក្នុងនោះបានជន់លិច តំបន់មួយចំនួនរួមមានដូច
ជា ៖ រុក្ខវិថី Commonwealth Drive និង Commonwealth Avenue , ចំនុចប្រសព្វរវាងផ្លូវ
Alexandra និងផ្លូវ Delta ក៏ដូចជាតាមបណ្តោយផ្លូវ Ayer Rajah Expressway ដែលមាន
ទិសដៅឆ្ពោះទៅ Clementi ។
ដោយឡែក PUB ក៏បានបញ្ជាក់នូវព័ត៌មានចុងក្រោយស្តីពី ការវិវត្តន៍នៃគ្រោះទឹកជំនន់មួយ
នេះថា វាបានថមថយ ខ្លះទៅវិញហើយ ។ គួររំឭកផងដែរថា កាលពីវេលាព្រឹកមិញនេះ
ចន្លោះពីម៉ោង ៨ និង ១៥ នាទី ទៅ ៩ និង ១៥ នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដែល
ញ៉ាំងអោយកើតមានឡើងនូវគ្រោះទឹកជំនន់នេះតែម្តង។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៕
* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- សភាសហរដ្ឋអាមេរិក បើកភ្លើងខៀវ អោយលោក អូបាម៉ា វាយ ស៊ីរី ?
- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ
- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?
ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia