CamNews

ព័ត៌មានអន្តរជាតិ 

សភាសហរដ្ឋអាមេរិក បើកភ្លើងខៀវ អោយលោក អូបាម៉ា វាយ ស៊ីរី ?

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ   របស់ទីភ្នាក់ងារសារព័ត៌មានបរ
ទេស ម៉េត្រូ អោយដឹងថា សភាអាមេរិក បានបើកផ្លូវខៀវ អោយលោកប្រធានាធិបតី បារ៉ាក់
អូបាម៉ា ធ្វើបទអន្តរាគមន៍ដោយប្រើកម្លាំងយោធា ទៅលើប្រទេសស៊ីរី។

សញ្ញាណស្តែងអោយឃើញថា   លោកប្រធានាធិបតីរូបនេះ  ពិតជាអាចធ្វើការវាយប្រហារ
បានមែននោះ  ក្រោយពីមានការបោះឆ្នោតនៅឯសភា  ដោយទទួលបានសម្លេងគាំទ្រ ១០
ទល់នឹង ៧ តែទោះជាយ៉ាងណាក៏ដោយ   ការបោះឆ្នោតសំរេចនឹងត្រូវធ្វើឡើងនាសប្តាហ៍
បន្ទាប់នេះ។

ដំណោះស្រាយ គឺអនុញ្ញាតអោយលោក អូបាម៉ា ប្រើប្រាស់កម្លាំងយោធា ធ្វើការប្រឆាំងទៅ
នឹងរបបដឹកនាំលោក Bashar al-Assad មិនអោយយូរលើសពី ៩០  ថ្ងៃនោះទេ បន្ទាប់ពីរប
បមេដឹកនាំរូបនេះ បានប្រើប្រាស់អាវុធគីមីប្រឆាំងទៅនឹងច្បាប់អន្តរជាតិ កាលពីពេលកន្លង
ទៅ ។

គួររំឭកផងដែរថា ការបោះឆ្នោតគាំទ្រអោយធ្វើបទអន្តរាគមន៍កម្លាំងយោថាលើកនេះ ពីសំ
ណាក់អ្នកនយោបានជាន់ខ្ពស់ វាគឺជាលើកដំបូងហើយ បើចាប់គិតតាំងពីឆ្នាំ ២០០២ ខែតុ
លា ខណៈពេលដែលមានការគាំទ្រ តាមរយៈការបោះឆ្នោត   ផ្តល់អំណាច  អោយ  លោក
George W Bush ធ្វើការវាយលុក ប្រទេសអ៊ីរ៉ាក់។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Faisal Muqdad ជារដ្ឋមន្រ្តីក្រសួងការបរទេស ស៊ីរី
បានអះអាងអោយដឹងថា របបដឹកនាំលោក Assad នឹងមិនមានការគំរាមគំហែងអោយមាន
ការប៉ះទង្គិចដល់កម្លាំងយោធាអាមេរិកនោះទេ ហើយរដ្ឋាភិបាលប្រទេសនេះ នឹងមិនផ្លាស់
ប្តូរគោលគំនិតនោះទេ បើពិតជាមានសង្គ្រាមលោកលើកទី ៣ មែននោះ ពោលគឺ ពួកយើង
បានត្រៀមខ្លួនរួចជាស្រេច  ដើម្បីឆ្លើយតបទៅនឹង  បទអន្តរាគមន៍ណាមួយ  បើសិនណាវា
ប្រាកដជាកើតឡើងមែននោះ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?
- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ

ដោយ ៖ រិទ្ធី
ប្រភព ៖ ម៉េត្រូ


Tags: Sarin US Syria crisis Obama Assad