អាមេរិក៖ តាមការអោយដឹង ពីភ្នាក់ងារអាកាសចរណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ
បានអោយដឹងថា យន្ដហោះ X-51 មានល្បឿនលឿនជាងគេក្នុងពិភពលោក ដែលគ្រប់គ្រប
ដោយ ទ័ពអាកាសអាមេរិក នឹងត្រៀមដាក់អោយហោះហើរសាកល្បង។
តាមការអោយដឹងពី ក្រុមអ្នកវិទ្យាសាស្រ្ដនៃអង្គការណាសា បានធ្វើតេស្ដសាកល្បងនៃយន្ដ
ហោះនេះថា Hypersonic X-51 ជាប្រភេទយន្ដហោះ ដែលមានល្បឿន លឿនជាងសម្លែង
ចំនួនពីរដងឯណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្រ្ដបានសង្ដត់ធ្ងន់ថា យន្ដហោះនេះអាច ហោះហើរ
ពីក្រុង London ប្រទេសអង់គ្លេសទៅ New York សហរដ្ឋអាមេរិក ដោយប្រើថេរៈវេលាត្រឹម
តែ ១ម៉ោងប៉ុណ្ណោះ ពោលគឺ ៤,៥០០ mph ។
លោក Jone Nexson មេកងកម្លាំងពិសេសទ័ពអាមេរិក បានអោយដឹងថា X-51 ពិតជាមាន
សារៈសំខាន់សម្រាប់ទ័ពអាមេរិកណាស់ ព្រោះវានមានល្បឿនលឿន ដូច្នេះវាអាច បញ្ជូន
កងទ័ព ក៏ដូចជាពត៌មានផ្សេងៗ អោយសហរដ្ឋអាមេរិក បានលឿន និងទាន់ពេលផងដែរ៕
X-51 នឹងមានលក្ខណៈដូចនៅក្នុងវីដេអូខាងលើ
ដោយ៖ រក្សា
ប្រផព៖ dailymail