CamNews

យល់ដឹង 

សារៈសំខាន់ទាំង ៦ យ៉ាង នៃការទទួលទាន ទឹកសណ្ដែក

យោងតាម គេហទំព័ររបស់ FITDAY បានឲ្យដឹងថា ទឹកសណ្ដែក គឺត្រូវបានគេធ្វើទ្បើង ពីការយកសណ្ដែក ទៅត្រាំក្នុងទឹក បន្ទាប់មកយកទៅកិន រួចហើយ យកវាទៅ ចំអិនជាមួយនឹង ទឹកជាការស្រេច។ តើអ្នកដឹងទេថា នៅក្នុងសណ្ដែកមាន ផ្ទុកនូវសារធាតុអ្វីខ្លះ? តាមការស្រាវជ្រាវបានបង្ហាញថា នៅក្នុងសណ្ដែកមាន ផ្ទុកនូវ ជាតិប្រូតេអ៊ីន វីតាមីន សរសៃ អាស៊ីតខ្លាញ់ និងសារធាតុរ៉ែ។ សារធាតុទាំងនេះ ជួយផ្ដល់ថាមពល និងធ្វើឲ្យដំណើរការលូតលាស់ នៃសារពាង្គកាយ។ ខាងក្រោមនេះ ជាសារៈសំខាន់ទាំង ៦ យ៉ាងដែលបានមកពី ការពិសាទឹកសណ្ដែក៖

១. កែលម្អជាតិ Lipin ដែលជាកោសិកាដ៏សំខាន់មួយនៅក្នុងរាងកាយមនុស្ស

ទឹកសណ្តែកមាន សមត្ថភាពរបស់ខ្លួន ក្នុងការកែលម្អជាតិ lipid ក្នុងឈាមរបស់មនុស្សឲ្យ មានលក្ខណៈ ប្រសើរទ្បើង។ មិនដូចទឹកដោះគោ ដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ បើពិសាច្រើនទៅអាច ប៉ះពាល់ដល់សុខភាព។

២. ជួយពង្រឹងសរសៃឈាម

ទឹកសណ្តែកមានប្រសិទ្ធិភាព អាចជួយការពារ សរសៃឈាមរបស់អ្នកពី ការមានដំបៅ និងហូរឈាម។ សមាសធាតុទាំងនេះ បានជួយឲ្យស្រទាប់ ខាងក្នុងនៃ សរសៃឈាម មានភាពរឹងមាំ។

៣. ជួយសម្រកទម្ងន់

ពិសាទឹកសណ្ដែក អាចជួយអារម្មណ៍ ស្រស់ស្រាយ និងស្វាហាប់ ជាពិសេសជួយឲ្យ អ្នកស្រក់ទម្ងន់ និងមានរាងស្អាតទៀតផង។

៤. កាត់បន្ថយហានិភ័យនៃជម្ងឺមហារីក

ទឹកសណ្តែកគឺជាប្រភពដ៏សម្បូរ ដែលអាចជួយរារាំង ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូ ក្នុងការកាត់បន្ថយ ហានិភ័យនៃការកើតជំងឺមហារីក។

៥. ការពារការប្រឈមបញ្ហាសុខភាពនៅពេលស្រ្តីអស់រដូវ

ក្នុងអំឡុងពេលអស់ រដូវរបស់ស្ត្រី វាអាចធ្វើឲ្យស្រ្តីមាន បញ្ហាប្រឈមខ្លាំងទៅនឹងសុខភាពដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងការធាត់។ ប៉ុន្តែការពិសា ទឹកណ្តែក ជាវិធីដ៏ល្អមួយ ដើម្បីការពារ និងកាត់បន្ថយ រោគសញ្ញាទាំងអស់នេះ។

៦. ការពារជម្ងឺពុកឆ្អឹង

វ័យកាន់តែច្រើយ អាចឲ្យអ្នកប្រឈម ទៅនឹងជម្ងឺពុកឆ្អឹង។ ដូចនេះ ការទទួលទានទឹកសណ្តែក អាចជួយកែខៃបញ្ហាទាំងនេះ ព្រោះនៅក្នុងសណ្ដែកមានជាតិ កាល់ស្យូម ដែលអាចជួយ ទប់ស្កាត់ការពុកឆ្អឹង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh