យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកចិត្ដវិទ្យា នៃសាកលវិទ្យាល័យរដ្ឋញូវ
យ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញថា មនុស្សប្រុសដែលមានវ័យ
ជិតរៀបអាពាហ៍ពិពាហ៍ នាពេលបច្ចុប្បន្ននេះ តែងតែបង្ហាញពីភាពស្មុគស្មាញរបស់ខ្លូន
និងរាល់ការលំបាកនានា ចំពោះចំណងដ៍ធំមួយនេះ ដែលនឹងកើតឡើងក្នុងឆាកជីវិត
របស់ពួកគេ។
លោក Jonh Matine វ័យ៦២ ឆ្នាំ ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យរដ្ឋ New York បាន
បង្ហាញពីការធ្វើអង្កេត និងការសាកសួររបស់គាត់ ទៅលើបុរសៗកន្លងមកថា យ៉ាងហោច
ណាស់ ក៏មានបុរស ១នាក់ក្នុងចំណោម ៤នាក់បានស្រក់ទឹកភ្នែក នេះមានន័យថាចំនួន
១០០ភាគរយ គឺមានប្រហែល ២៥- ២៦ភាគរយដែរ ដែលបានស្រក់ទឹកភ្នែក មុនពេលរៀប
អាពាហ៍ពិពាហ៍។
លោក Matine បន្ដថា បុរសទាំងនោះអាចស្រក់ទឹកភ្នែកទៅបាន កាលណាគេគិតថា ជីវិត
របស់ពួកគេហាក់បីដូចជាខ្លី នៅពេលគេមានគ្រួសារ ប្រពន្ធ និងកូន។ ម៉្យាងទៀត ពួកគេនូវ
មិនទាន់មានលុយកាក់គ្រប់គ្រាន់ និងថែមទាំង មានគំនិតនៅខ្ចី ឬអ្នកខ្លះក៏គេគិតដល់បញ្ហា
សុខភាពតំណពូជថែមទៀត។
ដោយ៖ នារី
ប្រភព៖ research