CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ទទួលបាន ២,៥ពានលានដុល្លារ នៃប្រាក់លើប័ណ្ណប៉ាតង់ពី Samsung ពីឆ្នាំ ២០១៥ ដល់ ២០១៨

Nokia Technologies ទើបតែបានឲ្យដឹងថា​ ពួកគេបានឈានដល់ការធ្វើ កិច្ចព្រមព្រៀងមួយ ដើម្បី ដោះស្រាយជម្លោះ ស្តីពីបញ្ហាប័ណ្ណប៉ាតង់ ជាមួយក្រុមហ៊ុន Samsung។ តាមរយៈនេះ Samsung នឹង ប្រគល់ជាទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារអាមេរិចសម្រាប់ឆ្នាំ ២០១៥ ដល់ក្រុមហ៊ុន Nokia បន្ទាប់ មកនឹងប្រគល់ប្រាក់បន្ថែមចំនួន ១,៤ ពាន់លានដុល្លារអាមេរិចថែមទៀត សម្រាប់ឆ្នាំបន្តបន្ទាប់រហូត ដល់ឆ្នាំ ២០១៨។ ដូច្នេះ សរុបទឹកប្រាក់ដែក Nokia ទទួលបានពីបណ្តាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Samsung នឹងមានចំនួនឡើងដល់ ២,៥ ពាន់លានដុល្លារអាមេរិច។ ​

(រូបភាព៖ WindowsCentral)

ជាក់ស្តែង បើទោះបីទទួលបាននូវទំហំទឹកប្រាក់ច្រើនគួរសមក៏ពិតមែន ប៉ុន្តែបណ្តាអ្នកវិនិយោគនៅតែ មានភាពមិនសូវសប្បាយចិត្ត ជាមួយនឹងលទ្ធផលខាងលើនេះទេ ដោយពួកគេបានគិតថា ប័ណ្ណប៉ាតង់ របស់ Nokia មានតម្លៃច្រើនជាងនេះ។ ព្រោះហេតុនេះហើយ ប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុន បានបាត់ បង់អស់ចំនួន ១១% បន្ទាប់ពីព័ត៌មានខាងលើនេះ បានចុះផ្សាយរួចមក។ អ្នកវិភាគម្នាក់បានឲ្យដឹងថា៖  "មានវិស្វករម្នាក់បានសង្ឃឹមថា ប័ណ្ណប៉ាតង់របស់ Nokia នឹងរកប្រាក់បានច្រើនជាង Ericsson"។ Nokia ត្រូវបានគេដឹងថា បានចំណាយអស់ទឹកប្រាក់ច្រើនជាង ៥០ ពាន់លានដុល្លារអាេមរិច ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងរយះពេលច្រើនជាង ពីរទសវត្សន៍កន្លងមកនេះ ដែលមានប័ណ្ណប៉ាតង់ជាង ៣០០០០ ប៉ាតង់ផ្សេងៗគ្ន

Samsung មិនមែនជាក្រុមហ៊ុនតែមួយគត់ ដែលជួបបញ្ហាស្តីពីប័ណ្ណប៉ាតង់ ជាមួយនឹងក្រុមហ៊ុន Nokia នោះទេ ក្រុមហ៊ុន LG ក៏កំពុងតែស្ថិតក្នុងស្ថានភាពជួបនូវបញ្ហានេះដែរ។ ហើយ Nokia ក៏នឹងធ្វើកិច្ចព្រម ព្រៀងថ្មីមួយឆាប់ៗនេះជាមួយនឹង Apple ស្តីពីកិច្ចសន្យាបន្ត នៅពេលដែលរយះពេលនៃកិច្ចសន្យា បច្ចុប្បន្ន បានបញ្ចប់ហើយនោះ។ Apple ទើបតែចុះហត្ថលេខាលើកិច្ចសន្យាមួយ ស្តីពីប័ណ្ណប៉ាតង់ ជាមួយនឹងក្រុមហ៊ុន Ericsson ក្នុងតម្លៃទឹកប្រាក់ចំនួនជាង ១,៣ ពាន់លានដុល្លារអាមេរិច ៕

- អានអត្ថបទ៖ រកនៅណាបាន ស្មាតហ្វូនអេក្រង់ ៥អ៊ីន សំបកលោហធាតុ មានស្គែនក្រយៅដៃ រូបរាងស្អាត តម្លៃតែ ៦០ ដុល្លារ
- អានអត្ថបទ៖ Evleaks បង្ហើបឲ្យដឹង ពីរូបភាពលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញខ្លួន Galaxy S7 នៅថ្ងៃទី២១ កុម្ភៈ


ប្រែសម្រួល៖ មង្គល
ប្រភព៖ Reuters, Tinhte


Tags: Nokia Samsung Patent Hightech