CamNews

នាវា 

នាវាមុជទឹកតូចបំផុតរបស់អាមេរិក

 

នាវាមុជទឹកឈ្មោះ STIDD DPD របស់អាមេរិក មានភារកិច្ចសំខាន់គឺ ដឹកជញ្ជូនទាហារសម្ងាត់
ទៅកាន់កន្លែងបំពេញបេសកកម្ម។

នាវាមុជទឹក STIDD DPD ​ប្រើប្រាស់ម៉ូទ័រ មួយដែលមានកម្លាំង 26-В ដំណើរការដោយថ្ម lithium-
ion ២គ្រាប់  អនុញ្ញាតអោយវាធ្វើសកម្មភាពក្នុងរយៈពេល ២ម៉ោង ក្នុងល្បឿន ៥,៥គម/ម៉ោង។

STIDD DPD ត្រូវបានធ្វើឡើងដោយប្រើលោហធាតុអាលុយមីញ៉ូម មានទម្ងន់ ៧២គីឡូក្រាម និង
អាចដឹកអ្នកមុជទឹកចំនួន ២នាក់ រួមនឹងទម្ងន់ ៤៥គីឡូក្រាមបន្ថែមទៀត។

ចំណែកកំណែថ្មី STIDD DPD-XT មានម៉ូទ័រ ២ មានល្បឿនលឿនជាង STIDD DPD ៣៣% និងមាន
សម្លេងតូចជាងមុនផងដែរ។​ ជាងនេះទៅទៀត STIDD DPD-XT អាចនាំយកអ្នកមុជទឹកបានរហូត
ដល់ ពី ៣ ទៅ​៤នាក់ រួមជាមួយនឹងសម្ភារៈចាំបាច់។ កូននាវាមុជទឹកនេះ អាចមុជជ្រៅក្រោមទឹក បាន
ដល់ទៅ ៨០ម៉ែត្រ។

កូននាវាមុជទឹកទាំងពីរប្រភេទខាងលើ ត្រូវបានបំពាក់ប្រព័ន្ធ តម្រង់ទិសអេឡិចត្រូនិក RNAV ជា
មួយនឹង sonar ម៉ាស៊ីនវាស់ល្បឿនតាមបែប doppler និងម៉ាស៊ីនស្រូប  GPS ម៉ាស៊ីនវាស់កម្រិតជ្រៅ
រួមនឹងត្រីវិស័យ magnetic compass





ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: vehicle usa marine ship