CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីបញ្ចប់របស់ Nokia មកដល់ ? Microsoft លុបពាក្យ Nokia ចេញពីឈ្មោះថ្មី បន្ទាប់ពីការទិញដូរ បានសម្រេច

Nokia នឹងក្លាយជាក្រុមហ៊ុនកូន ដែលជាកម្មសិទ្ធិទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ Microsoft
ទន្ទឺមនឹងនេះ វាក៏ត្រូវប្ដូរឈ្មោះពី Nokia Oyj ទៅជា Microsoft Mobile Oy ។

Steve Ballmer និង Stephen Elop នៅក្នុងព្រឹត្តិការណ៍ Microsoft-Nokia ក្នុងក្រុង New York កាល
ពីឆ្នាំ ២០១២


យោងតាមប្រភពព័ត៌មានមួយ ថ្មីៗនេះ បានឱ្យដឹងថា ក្រោយពី Microsoft បានបំពេញបែបបទ
ទាំងស្រុង ក្នុងការទិញយកស្ថាបនសេវាកម្ម និងឧបករណ៍របស់ Nokia ក្រុមហ៊ុនសបវ៉ែរនេះ នឹង
ប្ដូរឈ្មោះ Nokia Oyj មុននេះ ទៅជា Microsoft Mobile Oy ។ ដំណឹងនេះ ត្រូវបានគេបង្ហើបឱ្យដឹង
តាមរយៈលិខិតមួយ ដែលត្រូវបាន Microsoft ផ្ញើទៅកាន់បណ្ដាក្រុមហ៊ុនដៃគូ។

សមាជិកម្នាក់របស់ទំព័រ Nokiapoweruser   បានថតចម្លងលិខិតខាងលើ ៖ “ការទិញដូររវាងក្រុម
ហ៊ុន Microsoft និង Nokia កំពុងដំណើរការដល់ដំណាក់កាលសម្រេចទាំងស្រុង នូវរាល់បែបបទ
ហើយក្រោយពីរួចរាល់ ឈ្មោះ Nokia Corporation/Nokia Oyj    នឹងត្រូវបានប្ដូរមកជា Microsoft
Mobile Oy”។ ក្រៅពីនេះ ក្នុងលិខិត ក៏បានសរសេរថា ក្រុមហ៊ុន Microsoft នឹងរក្សារាល់កិច្ចសន្យា
ដែលត្រូវបានធ្វើឡើងកាលពីមុន គឺមិនមានអ្វីផ្លាស់ប្ដូរ។

Microsoft បានប្រកាសទិញយកស្ថាបនឧបករណ៍   និងសេវាកម្មរបស់ Nokia កាលពីខែកញ្ញា ឆ្នាំ
ទៅ ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក។ ការទិញដូរនេះ ត្រូវបានគេសន្និដ្ឋានថា នឹងត្រូវបាន
បញ្ចប់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៤ ប៉ុន្ដែ ដោយសាររង់ចាំការយល់ព្រមពីអាជ្ញាធរប្រឆាំងការផ្ដាច់
មុខ នៅអាស៊ី គម្រោងនេះក៏ត្រូវពន្យាពេល៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techradar/Cnet


Tags: Microsoft Mobile Oy Nokia Oyj Nokiapoweruser Microsoft Nokia rename