CamNews

ទូរស័ព្ទ 

រូបភាពលំអិតយ៉ាងច្បាស់ ទូរស័ព្ទធ្វើពីលោហធាតុដែល NOKIA អាចបង្ហាញណែនាំខ្លួន នៅក្នុងឆ្នាំនេះ

កាលពីពីរបីថ្ងៃមុន យើងបានឃើញនូវរូបភាពទូរស័ព្ទមួយ ដែលមានការរចនាម៉ូតធ្វើពីលោហធាតុ មិនអាចដោះថ្មបាន របស់ក្រុមហ៊ុន Nokia។ បើយើងក្រលេកមើលមួយភ្លែត ទូរស័ព្ទនេះមានរូបរាង ស្រដៀងទៅនឹង iPhone 6s ឬ HTC One A9 ប៉ុន្តែបើសង្កេតមើលឲ្យគ្រប់ជ្រុងជ្រោយ លើការរចនា ម៉ូតទាំងមូល នោះយើងនឹងឃើញថា ពួកវាមានលក្ខណៈខុសគ្នាច្រើនគួរសមដែរ។ ទូរស័ព្ទអាថ៌កំបាំង នេះមានរាងបួនជ្រុង និងគូបជាង។

នៅជ្រុងខាងឆ្វេងនៃទូរស័ព្ទ វាមានបំពាក់នូវរន្ធសម្រាប់ដាក់ស៊ីម ឬដាក់កាតមេម៉ូរីក្រៅ។ នៅជុំវិញ កន្លែងដកដាក់ស៊ីម មានខ្សែវ័ណ្ឌពណ៌ខ្មៅតូចព័ទ្ធជុំវិញ ដែលមិនច្បាស់ថា ខ្សែពណ៌ខ្មៅព័ទ្ធជុំវិញនេះ គ្រាន់តែជាការបំពាក់លម្អ ឬជាខ្សែវ័ណ្ឌកៅស៊ូ ដើម្បីការពារជម្រាបទឹកនោះទេ។​

ទូរស័ព្ទដែលត្រូវចាប់អារម្មណ៍ គឺស្ថិតនៅផ្នែកខាងលើ

បើមើលតាមជ្រុងនេះទៅ ទូរស័ព្ទនេះ មានរូបរាងបួនជ្រុង ដូចជាគូប

កាលពីពេលមុន យើងបានឃើញរូបភាពផ្សេងមួយនៃទូរស័ព្ទ Nokia C1 ដែលជាទូរស័ព្ទមួយត្រូវបាន គេប៉ាន់ប្រមាណថា ប្រើទាំងប្រព័ន្ធប្រតិបត្តិការ Android និង Windows Phone របស់ Nokia។ ការ រចនាម៉ូតរបស់វា ដូចជាខុសគ្នាបន្តិចពីរូបភាពទូរស័ព្ទលើកនេះ។ មិនច្បាស់ថា មួយណាទើបជាទូរ ស័ព្ទដែល Nokia គ្រោងនឹងធ្វើការបង្ហាញខ្លួននោះទេ។

ព័ត៌មានចចាមអារ៉ាមមួយចំនួន កាលពីពេលមុនបានឲ្យដឹងថា Nokia នឹងធ្វើការបង្ហាញណែនាំទូរស័ព្ទ ថ្មីចំនួនបីម៉ូដែល នៅក្នុងឆ្នាំនេះ។ សម្រាប់ទូរស័ព្ទដែលបានលេចធ្លាយមកលើកនេះ គឺជាទូរស័ព្ទស្ថិត ក្នុងម៉ូដែលស៊េរីតម្លៃទាប៕


-អានអត្ថបទ៖ តើនេះគឺជា iPhone អេក្រង់ទំហំ ៤អ៊ីនថ្មី ដែលល្បីថា Apple នឹងគ្រោងផលិតឆ្នាំនេះឬ? (មានវីដេអូ)
- អានអត្ថបទ៖ មានភស្តុតាងបន្ថែមបញ្ជាក់ថា Apple នឹងបោះបង់ចោលរន្ធដោតកាស Jack 3.5mm នៅលើ iPhone 7 នៅក្នុងកូដ iOS 9.3

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GforGames, Tinhte


Tags: Metal Smartphone Nokia Hightech