CamNews

ទូរស័ព្ទ 

ស្មាតហ្វូនលំដាប់ខ្ពស់របស់ Nokia លេចមុខ ៖ ទប់ទល់នឹងជម្រាបទឹកដូច Galaxy S7

Nokia D1C មិនមែនជាស្មាតហ្វូនតែមួយគត់ដែល Nokia នឹងដាក់លក់ក្នុងទីផ្សារ។ តាមគម្រោង
ក្រុមហ៊ុន Nokia នឹងបញ្ចេញលក់ទាំងស្មាតហ្វូនលំដាប់ខ្ពស់ ដែលប្រើឈីប snapdragon 820
អេក្រង់ 2K និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹក។

ទំព័របច្ចេកវិទ្យា Gizmochina ថ្មីៗនេះ បានទទួលស្គាល់ថា Nokia កំពុងតែធ្វើការនៅលើគម្រោង
ស្មាតហ្វូនលំដាប់ខ្ពស់ចំនួនពីរម៉ូដែល ដែលប្រើអេក្រង់ AMOLED 2K ក្នុងនោះ មានម៉ូដែលមួយ
មានអេក្រង់ទំហំ 5.2 inch និងមួយទៀតមានអេក្រង់ 5.5 inch។ ស្មាតហ្វូនទាំងពីរនេះ សុទ្ធតែប្រើ
ឈីប Snapdragon 820 ដំណើរការដោយ Android 7.0 និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹក
តាមស្តង់ដា IP68 ដូចទៅនឹង Galaxy S7។

តាមគម្រោង ម៉ូដែលស្មាតហ្វូនលំដាប់ខ្ពស់ទាំងពីររបស់ Nokia នឹងត្រូវបានដាក់លក់ដំបូងគេនៅ
ប្រទេសចិន ក្រោយមកទើបដាក់លក់តាមបណ្ដាទីផ្សារផ្សេងៗក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ប្រភពព័ត៌មានឱ្យដឹងថា Nokia D1C ប្រើឈីប Snapdragon 430, RAM 3 GB, ROM
32 GB ដំណើរការដោយ Android Nougat ហើយជាពិសេស វាមានរូបរាងដូចទៅនឹង Lumia 925។

-ព័ត៌មានទាក់ទង ៖ ទស្សនា Nokia XpressMusic NX ទាក់ទាញដោយសម្បកលោហធាតុ គួរជាទីពេញចិត្ត

ប្រែសម្រួល ៖ តារា
ប្រភព ៖ Gizmochina


Tags: Nokia Nokia D1C