ព័ត៌មានបច្ចេកវិទ្យា ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបាន
ចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទស្មាតហ្វូនពីរគ្រឿង ដែលនៅ
ក្នុងនោះរួមមាន HTC Windows Phone 8X និងNokia Lumia 902 កំពុងតែទទួលបានការចាប់អា
រម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ខណៈពេលដែលស្មាតហ្វូនទាំងពីរនេះ ត្រូវបានរកអោយឃើញ
វាត្រូវបានកុម្មង់ទិញទុកមុន ស្របពេលដែលវា និងជិតចេញលក់នៅលើទីផ្សារ នាពេលអនាគត
ដ៏ខ្លីខាងមុខនេះ។
លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពុំមានប្រ
ភពផ្លូវការណាមួយ បានបញ្ជាក់អះអាងនៅឡើយទេ ពីកាលបរិច្ឆេទច្បាស់លាស់នៃការចេញ
លក់ជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនទាំងពីរនោះទេ ស្របពេលដែលព័ត៌មានទាំងអស់នេះអាចនឹង
ត្រូវបានបញ្ជាក់ ក៏ដូចជា អាចនឹងត្រូវដឹងឮនៅក្នុងអំឡុងសន្និសិទសារព័ត៌មាន Windows Phone
8 ដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ តុលាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា បើនិយាយពីតម្លៃវិញ ក៏ត្រូវបានបង្ហាញអោយដឹងផងដែរថា ដែលនៅក្នុង
នោះNokia មានតម្លៃ $149.99 ជាមួយនិងការធានារយៈពេលពីរឆ្នាំ ស្របពេលដែល HTC Win-
dows Phone 8X មានតម្លៃ $99.99 ហើយបើ់និយាយពីមុខងារសំខាន់ៗរបស់ស្មាតហ្វូនទាំងពីរ
នេះវិញ គឺវាមានភាពស្រដៀងគ្នា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ gsmarena