CamNews

ព័ត៌មានអន្តរជាតិ 

អីយ៉ាងនេះ! ធើ្វពុតជាជូនទៅផ្ទះ តែដល់ផ្ទះរំលោភតែម្ដង

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២
វិច្ឆិកាម្សិលមិញនេះថា ស្រ្ដីអភ័ព្វម្នាក់ ត្រូវបានជនកំហូចម្នាក់ បានធើ្វពុតជាជូនទៅផ្ទះ
តាមរថយន្ដតាក់ស៊ី ខណៈពេលដែលនាងមានសភាពស្រវឹងទន់ទោ តែពេលទៅដល់ផ្ទះ
របស់នាង ជនសប្បុរសធម៌នោះ បែជារំលោភនាងយ៉ាងសាហាវព្រៃផ្សៃទៅវិញ។



នាងរីរងគ្រោះ ពេលគេនាំចូលតាក់ស៊ី​ ទាំងខ្លួនស្រវឹង

លោក Ebrima Dampha មានវ័យ ៣៣ឆ្នាំ ជាមេចុងភៅ នៅក្នុងបាកំសាន្ដមួយ ត្រូវបាន
ក្រុមប៉ូលីសក្រុង Hampshire ប៉ែកខាងត្បូងរបស់ប្រទេសអង់គ្លេស ធ្វើការឃាត់ខ្លួនភ្លាមៗ
ខណៈដែលលោកបានចាប់រំលោភនារីរងគ្រោះម្នាក់ ដែលគេមិនបានបញ្ចេញឈ្មោះ ស្រប
ពេលដែលនារីរងគ្រោះនោះ មានសភាពស្រវឹងទ្រេតទ្រោត។



លោក Ebrima Dampha ៨ឆ្នាំ ក្នុងគុក

ទោះបីជាយ៉ាងក៏ដោយ តុលាការក្រុង Portmouth បានដាក់ទោបុរសនេះ អោយជាប់ព័ន្ធ
នាគារ ៨ឆ្នាំផងដែរ។ ជាការពិតណាស់ ក្នុងនាមយើងជាមនុស្សស្រី ពេលពិសាស្រាក្នុង
កម្មវិធីជប់លាងរបស់មិត្ដភ័ក្រ ឬកម្មវិធីអ្វីផ្សែងៗ យើងត្រូវចេះពិរណា ព្រោះវានឹងអាចកើត
ឡើងនូវរឿង ជាយថាហេតុណាមួយក៏មិនដឹង ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬរឿងរ៉ាវដែល
មានដូចខាងលើ៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: nesw raping UK