Tablet ត្រកូល Galaxy Note ថ្មីរបស់ Samsung ដែលមានសមត្ថភាព អាចនិយាយសន្ទនា ដូច
នឹងស្មាតហ្វូនមួយដែរនោះ ពេលនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ ដែលក្នុង
នោះ Galaxy Note 8.0 version មានប័ណ្ណធានា ត្រូវបានដាក់លក់ក្នុងតំលៃ ៤៩៩ ដុល្លារ, នេះ
បើតាមតារាងតំលៃនៅក្នុងគេហទំព័រលក់ទូរស័ព្ទដៃទំនើបនីកា នៅរសៀលថ្ងៃទី ២៣ ខែមេសា
នេះ។
Galaxy Note 8.0 គឺជា Tablet ស៊េរីថ្មី ដ៏ទំនើបមួយទៀតដែល Samsung ទើបតែធ្វើការបង្ហាញខ្លួន
កាលពីពេលថ្មីៗកន្លងទៅនេះ។ បើយើងពិនិត្យការរចនាម៉ូតរបស់ឧបករណ៍នេះ គឺវាមានរាងមិនខុស
អ្វីពីស្មាតហ្វូន Galaxy Note II ពង្រីកធំនោះទេ។ បើតាមការឲ្យដឹងពី Samsung ឧបករណ៍ មួយនេះ
ត្រូវបានក្រុមហ៊ុនផលិតឡើង ដើម្បីធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង iPad mini ផងដែរ។
ទស្សនារូបភាព វីដេអូ និងលក្ខណៈពិសេសៗ ស្តីពីរូបសណ្ឋាន(Hardware) នៃ Galaxy Note 8.0
សូមចុចត្រង់នេះ !!!
ដោយ៖ សិលា