Tablet អេក្រង់ទំហំ 8 inch របស់ Samsung ដែលមានភាពលេចធ្លោជាមួយនឹង S Pen រួមជាមួយ
សមត្ថភាពដែលអាច ផ្ញើសារ និងធ្វើការហៅទូរស័ព្ទបាន ដូចទូរស័ព្ទដៃមួយផងដែរ។
Samsung Galaxy Note 8.0 បំពាក់នូវ CPU Exynos 4412 ល្បឿន 1,6 GHz A9 Quad Core, chip
ក្រាហ្វិក Mali-400MP និង RAM 2 GB។ Tablet ថ្មីមានទំហំមេម៉ូរីក្នុងពីរសំរាប់ជ្រើសរើសគឺ 16 GB
និង 32 GB ហើយអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។ អេក្រង់មានទំហំ 8 inch (ប្រហាក់
ប្រហែលនឹង iPad Mini) ជាមួយកំរិតពន្លឺ 1.280 x 800 pixel WXGA និង pixel 189 ppi។
Note 8.0 មានកាមេរ៉ាមុខទំហំ 1,3 megapixel សំរាប់ធ្វើការ Call video និងផ្នែកខាងក្រោយមាន
ទំហំ 5 megapixel។ ចំនុចពិសេសនៃផលិតផលថ្មីនេះគឺនៅត្រង់ប៊ិច S Pen ប្រើប្រាស់បច្ចេកវិទ្យា
របស់ក្រុមហ៊ុន Wacom ដ៏ល្បីឈ្មោះ។
Tablet នេះមានខ្នាតប្រវែង 211,3 x 136,3 x 8 mm និងទម្ងន់ 330 g វាក្រាស់ និងធ្ងន់ជាងបន្តិច
ប្រៀបជាមួយ iPad Mini ដែលមានកម្រាស់ 7,2 mm និងទម្ងន់ 312 g។
Samsung Galaxy Note 8.0 នឹងធ្វើការដាក់លក់នៅត្រីមាសទី II ក្នុងឆ្នាំនេះ ដែលតំលៃនៅទាន់
បង្ហាញឲ្យដឹងនៅឡើយ។
រូបភាពជាក់ស្តែងមួយចំនួននៃគំរូ Galaxy Note 8.0:
ដោយ៖ សិលា
ប្រភព៖ VE