CamNews

ទូរស័ព្ទ 

ធ្លាយរូបភាព iPhone 6s mini ព័ណ៌ rose gold ប្រើ iOS 8

ដូចដែលយើងទាំងអស់គ្នាបានដឹង កាលពីថ្ងៃទី ៩កញ្ញាកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាស
ឧទ្ទេសនាមស្មាតហ្វូនកំពូលរបស់ខ្លួន គឺ iPhone 6s និង iPhone 6s Plus ដែលមាន ព័ណ៌ rose
gold ជាពិសេស។ ក្នុងអំឡុងពេល iPhone 6s និង iPhone 6s Plus កំពុងវាយលុកទីផ្សារពិភព
លោក ក៏ស្រាបតែទំព័រ GizmoChina ចុះផ្សាយនូវរូបដំបូងនៃកំណែ iPhone តម្លៃទាប។

ប្រភពពីប្រទេសចិននេះ បានឱ្យដឹងថា វាគឺជា​ iPhone 6s mini ដែលធ្លាប់មានពាក្យចចាម
អារ៉ាមកន្លងមក។ ក្រៅពីនេះ iPhone 6s mini ក៏ត្រូវបានគេនិយាយថា មាន ព័ណ៌ rose gold
ដូចទៅនឹង iPhone 6s និង iPhone 6s Plus ផងដែរ។ iPhone 6s mini មានរូបរាងតូចជាង បើ
ប្រៀបធៀបនឹង iPhone 6 និង iPhone 6s។ iPhone 6s mini អាចនឹងមានអេក្រង់ 4 inch។

នៅពេលពិនិត្យមើលឱ្យបានលំអិត​ គេដឹងថា ទាំងរូបរាង ទាំងរន្ធប្រដាប់បន្លឺសម្លេង ឬគ្រាប់
ចុចរឹង និងព័ណ៌ ជាដើម គឺដូចទៅនឹង iPhone 6s និង iPhone 6s Plus ប៉ុន្តែវាក្រាស់ជាងបន្តិច
និងមិនមានអក្សរ "S" នៅខាងខ្នងនោះទេ។

ប្រភពដំណឹងឱ្យដឹងថា ហាតវ៉ែរ ដូចជា ថ្ម RAM និងអេក្រង់ របស់ Phone 6s mini អាចនឹងត្រូវ
បានគេកាត់បន្ថយដើម្បីនាំមកនូវតម្លៃទាបសម្រាប់អតិថិជន។ ប៉ុន្តែ ជំនួសមកវិញ Apple នឹង
បំពាក់ប្រូសេសឺរ A9 លំដាប់ខ្ពស់ ដើម្បីជួយឱ្យការលេងហ្គេម និងការធ្វើការរបស់អតិថិជន
ដំណើរការបានរលូន។

ពិសេសជាងនេះ គេឃើញថា iPhone 6s mini ដែលបង្ហាញខ្លួនក្នុងរូបថតលេចធ្លាយនោះ កំពុង
ដំណើរការដោយ iOS 8 ដែលនេះគឺជាវិធីមួយជួយឱ្យម៉ាស៊ីនដំណើរការប្រសើរ ជាមួយនឹង
គ្រឿងម៉ាស៊ីនដែលត្រូវបានកាត់បន្ថយ។ បើសិនមិនមានការផ្លាស់ប្ដូរទេនោះ គេអាចសន្និដ្ឋាន
បានថា iPhone 6s mini នឹងត្រូវបានបង្ហាញខ្លួននារដូវផ្ការីកឆ្នាំនេះ ហើយវានឹងក្លាយជាស្មាត
ហ្វូនតម្លៃទាបដំបូងគេ របស់ក្រុមហ៊ុន Apple។

យ៉ាងនេះក្ដី iPhone 6s mini ប្រហែលជានឹងមិនមាននៅក្នុងលោកនោះទេ ព្រោះថា បើសិន
យើងមើលទៅលើអតិតកាលរបស់ iPhone 5c ដែលបានចេញមុខកាលពី ២ឆ្នាំមុន នោះ
ប្រាកដណាស់ថា Apple នឹងមិនចង់ដើរតាមគន្លងចាស់ជាថ្មី ដោយសារថា ប្រាក់ចំណូលដែល
បានមកពីស្មាតហ្វូនតម្លៃទាបរបស់ Apple មិនត្រូវបានគេចាត់ទុកថាជាជោគជ័យនោះឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ WCCFtech


Tags: iPhone 6s mini ស្មាតហ្វូន ទូរសព្ទ