CamNews

ម៉ូតូ 

កាន់តែ ទំនុកចិត្ដ និង កក់ក្ដៅ ជាមួួយម៉ូតូធំ មុខម៉ាំ ឆ្នាំ ២០១៥ Harley Davidson Road Glide

យោងតាមការផ្សព្វផ្សាយ     លើគេហទំព័រ  topspeed  បានបង្ហាញឲ្យដឹងថា  ម៉ូតូម៉ូដែលថ្មីរបស់​សហរដ្ឋ​​អាមេរិច  Harley Davidson  Road  Glide 2015 បានត្រូវបង្ហាញខ្លួននៅលើទី​ផ្សារហើយ​សម្រាប់ឆ្នាំ២០១៥។

សម្រាប់បណ្ដាមហាជនអ្នកគាំទ្រប្រើប្រាស់ម៉ូតូធំ ពិតជាធ្លាប់បានដឹងខ្លះហើយពីគុណភាពនៃម៉ូតូ​នីមួួយៗ ជាពិសេសសមត្ថភាពផ្ដល់ឲ្យរបស់ម៉ូតូ ថាតើទំនុកចិត្ដដែលអ្នកកើត​មានចំពោះវា ឈាន​ដល់កម្រិតណាទាំងការធ្វើដំណើរទីជិត និង​ទីឆ្ងាយ។ យ៉ាងណាមិញទាំងនេះ ជាការបង្ហាញឲ្យ​ឃើញ​​​ពីស្នាដៃល្អឥតខ្ចោះរបស់ម៉ូតូម៉ាក Harley Davidson Road Glide 2015  គឺថាការ​រចនា​ម៉ូត​ក៏មានភាពល្អប្រណិត​សាកសមទៅ និង រួបរាងធំបង្ហាញពីភាពរឹងមាំលើការធ្វើដំណើរ មិន​ត្រឹម​​តែ​ប៉ុណ្ណោះទេ លក្ខណៈ​សម្បត្ដិ​រួមរបស់ម៉ូតូនេះ គឺត្រូវបានគេបំពាក់ឡើង​បន្ថែម​ទៀតទៅលើ​គុណ​ភាព​ដែរជាកត្ដាចំបងផងរបស់ម៉ូតូ។​

កាន់តែសំខាន់ជាងនេះទៅទៀត ម៉ូតូម៉ាក Harley Davidson Road Glide 2015 ជាមួយនិងថាម​ពល​កម្លាំងម៉ាស៊ីន ១៦៩០ cc ស៊ីសាំងសុទ្ធ ដែលប្រើប្រាស់ល្បឿនប្រហែល ១៣៧ ម៉ាយ​ក្នុង​មួយ​ម៉ោង។

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Viehicle Motocyle Harley Davidson Road Glide 2015