អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដី Playboy mangazine ដែលបានចុះផ្សាយ កាល
ពីពេលថ្មីនេះថា រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង Monroe នៅតែមានភាពទាក់ទាញ
និងអន្ទោងចិត្ដមនុស្សជាច្រើននាក់ អោយចង់មើល បើទោះបីជារូបនាងបានស្លាប់អស់រយៈ
ពេល ៥០ឆ្នាំ ទៅហើយក្ដី។
លោក Jimmy Jellinek នាយកនៃទស្សនាដ្ដី Palyboy បាននិយថា នាង Monroe គឺជាអតិត
ស្រី្ដម្នាក់ ដែលមានឈ្មោះល្បីល្បាញបំផុតក្នុងសហរដ្ឋអាមេរិក ក្នុងអាជីពជាអ្នកថតផ្សាយ
អោយទស្សនាដ្ដីPlayboy ។ លោកបានបន្ដថា រូបថតរបស់នាងភាគច្រើន ជារូបថតអាក្រាត
ប៉ុន្ដែជាមួយ និងរូបសម្រស់ដ៏ស្រស់ស្អាត រាងតូចច្រឡឹង បានធ្វើអោយតារាៗជំនាន់ក្រោយ
លួចសសើររូបនាងមិនដាច់ពីមាត់សោះ។
គួរបញ្ចាក់ផងដែរថា នាង Monroe កើតក្នុងឆ្នាំ ១៩២៦ ក្នុងទីក្រុង Los Angeles សហរដ្ឋ
អាមេរិក ហើយត្រូវបានស្លាប់ក្នុងឆ្នាំ ១៩៥២ ដែលមានវ័យត្រឹមតែ ៣៦ឆ្នាំប៉ុណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ playboy