CamNews

កីឡាអន្តរជាតិ 

Man City នាំមុខកំពូលតារាងដាច់ ខណៈក្រុមការពារតំណែងជើងឯក Leicester ធ្លាក់ដល់លេខ១២ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមជាប់លេខ៤ រដូវកាលមុន Manchester City បានកំពុងនាំមុខកំពូលតារាងដាច់ក្នុង Premier League ដោយបំបែកកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា រកបាន១៨ពិន្ទុពេញ មិនដែលចាញ់ និងស្មើឡើយ គ្រាដែលក្រុម ការពារតំណែងជើងឯក Leicester City បានធ្លាក់ដល់លេខរៀងទី១២ឯណោះ។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep Guardiola រកបាន៣ពិន្ទុទៀតនៅក្នុងផ្ទះរបស់ក្រុមហ្វូង ក្ងាន ដោយលទ្ធផលបច្ចេកទេស ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងការប្រកួតទី៦ក្នុងលីគកំពូលរបស់អង់គ្លេស រដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ស្របពេលដែល Leicester City បានបរាជ័យក្នុងផ្ទះរបស់ Manchester United រហូតដល់ទៅ ៤-១។

ការនាំមុខកំពូលតារាងដាច់រហូតដល់ទៅ៤ពិន្ទុនេះ ទោះបី Manchester City ចាញ់១ប្រកួតក៏មិនជាបញ្ហាដែរ ពោលគឺ បន្តឈរនៅកំពូលតារាងជាបណ្តោះអាសន្នដដែល នៅពេលជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នៅថ្ងៃទី០២ តុលា ចុងសប្តាហ៍នេះក៏ដោយ បើទោះបីជា Spurs កំពុងឈរនៅលេខ២ តាមពីក្រោយទើបរកបាន១៤ពិន្ទុប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man City