CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA រកឃើញកន្លែងដ៏ល្អ សម្រាប់តាំងទីលំនៅ លើឋានព្រះចន្ទ

ក្រុមអ្នកវិទ្យាសាស្ដ្រ NASA ទើបតែបានរកឃើញទីតាំងដ៏ល្អមួយនៅលើឋានព្រះចន្ទ ដែលអាច
ឱ្យមនុស្សរស់នៅបាន នេះបើតាម Express។

តាមរយៈយានអវកាស Lunar Reconnaissance Orbiter អង្គការ NASA បានទទួលជោគជ័យ
ក្នុងការសិក្សាស្រាវជ្រាវទៅលើតំបន់ដែលតែងតែងងឹតរបស់ឋានព្រះចន្ទ។ តំបន់នេះ ត្រូវបាន
រកឃើញថា មានទឹកកក និងមានរណ្ដៅ និងកូនភ្នំច្រើន។

ក្រៅពីនេះ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញសារធាតុនានា ដូចជា អ៊ីត្រូហ្សែន បារត និងធាតុ
ផ្សេងៗដែលលេចចេញពីដី ជាមួយនឹងទឹក។

ដូច្នេះ នៅប៉ូលទាំងពីររបស់ព្រះចន្ទ គឺមានវត្ថុធាតុយ៉ាងតិចពី ១ទៅ២% គឺជាទឹកកកដែលបង្កើត
ឡើងពីទឹក។ ការរកឃើញនេះ ជួយឱ្យអ្នកវិទ្យាសាស្ដ្រមានមូលដ្ឋានបន្ថែមដើម្បីស្វែងរកវិធីផ្គត់
ផ្គង់ទឹកទៅឱ្យមូលដ្ឋានយូរអង្វែងរបស់មនុស្សនៅលើឋានព្រះចន្ទ ក្នុងពេលអនាគត។

បណ្ឌិត Rutherford ឱ្យដឹងថា នេះគឺជាទីតាំងដ៏ល្អដើម្បីសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ
ព្រោះថា បញ្ហាធំបំផុតគឺប្រភពទឹក ត្រូវបានដោះស្រាយ។

ប៉ូលទាំងពីររបស់ព្រះចន្ទ ត្រូវបានគេហៅថា “តំបន់ងងឹត” ព្រោះមនុស្សមិនអាចមើលឃើញ
និងវិភាគដោយកែវយឹត ឬផ្កាយរណប ទៅលើតំបន់នេះ។ រូបថតដំបូងគេរបស់តំបន់ងងឹតនេះ
ត្រូវបានទីភ្នាក់ងារអវកាសសូវៀត ថតបានកាលពីឆ្នាំ១៩៥៩។

មកដល់ពេលនេះ ថ្វីបើមានប្រទេសមួយចំនួនបានបញ្ជូនមនុស្ស និងម៉ាស៊ីនឡើងទៅកាន់ឋាន
ព្រះចន្ទ ប៉ុន្តែ មិនទាន់មានអ្នកណាម្នាក់ ឈានជើងមកដល់តំបន់ងងឹតនេះនៅឡើយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Express


Tags: NASA ឋានព្រះចន្ទ ទឹក មូលដ្ឋាន