CamNews

បច្ចេកវិទ្យា 

ភ្ជាប់ទំនាក់ទំនងជាមួយស្ថាបនិក ហ្វេសប៊ុក ចំណាយ ១០០ ដុល្លារ?

ព័ត៌មានបច្ចេកវិទ្យា៖ តើលោកអ្នកធា្លប់ព្យាយាមផ្ញើសារទៅCEO ក៏ដូចជា ស្ថាបនិកបណ្តាញ
ទំនាក់ទំនងសង្គមយក្សហ្វេសប៊ុក លោក Mark Zuckerberg ដែរឬទេ? ដូច្នេះ បណ្តាញទំនាក់
ទំនងសង្គមួយនេះ  ផ្តល់ជាជម្រើសថ្មី ដល់បុគ្គលណាមួយ ដែលមិនអាចទាក់ទងលោក Mark
Zuckerberg​ បាន ពោលគឹ ត្រូវបង់ប្រាក់១០០ ដុល្លារ នេះបើតាមការបញ្ចាក់អះអាងអោយដឹង
ពីរបាយការណ៍ស្របពេលដែលវាជាយុទ្ធសាស្រ្តមួយថ្មីនៅក្នុងការរកប្រាក់ចំណូលពីបណ្តាញ
ទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនេះ។

ដោយឡែក ទន្ទឹមនឹងការរកប្រាក់ចំណេញបានជាច្រើនពីបណ្តាញទំនាក់ទំនងសង្គមមួយនេះ
លោកZuckerberg ក៏ធ្លាប់បានបរិច្ចាកប្រាក់ដល់ទៅ១០០ លានដុល្លារ ទៅសាលារដ្ឋ Newark
Public Schools ផងដែរ។

គួររំឭកផងដែរថា Facebook នឹងធ្វើសន្និសិទកាសែតមួយ នៅឯទីស្នាក់ការក្រុមហ៊ុនផ្ទាល់ ដែ
លមានទីតាំងនៅឯ   Menlo Park រដ្ឋ California ​​ សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពី
the Globe and Mail reports ។  មិនទាន់មានប្រភពច្បាស់ការណ៍ ថាតើ Facebook នឹងធ្វើការ
ប្រកាសទាក់ទិនទៅនឹងបញ្ហាអ្វីមួយនោះទេ ស្របពេលការទស្សន៍ទាយចេះតែបន្តមាន៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ nj


Tags: international news strange entertainment