CamNews

តារា 

ព្រឹទ្ធសភាជាន់ខ្ពស់អាមេរិកចង់ស៊ើបអង្កេត ការប្រកួត រវាង Pacquiao និង Brandley ឡើងវិញ


វ៉ាស៊ីនតោន៖​ លោក Harry Reid ជាមេដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីរដ្ឋ
នីវ៉ាដា (Nevada) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា​ លោកចង់ធ្វើការស៊ើបអង្កេត
ការប្រកួតរវាង  Manny Pacquiao ជនជាតិភីលីពីន និង Brandley របស់អាមេរិក នាថ្ងៃសៅរ៍
សប្ដាហ៍កន្លងទៅនេះសារជាថ្មី។

លោក​ Harry Reid

គួរបញ្ចាក់ផងដែរថា លោក Harry Reid ក៏ជាអតីតសមាជិកគណៈកម្មការការប្រកួតកីឡា
ក្នុងសហរដ្ឋអាមេរិកផងដែរ។ លោក Harry Reid បាននិយាយថា​ ការប្រកួតរវាងកីឡាករ
ជើងខ្លាំងមិនធ្លាប់ចាញ់រយៈពេល ៧ ឆ្នាំរបស់ជនជាតិអាស៊ី Manny Pacquiao និង Timothy
Bradley ក្នុងរដ្ឋ Las Vegas កាលពីសប្ដាហ៍កន្លងទៅនេះបានធ្វើអោយទស្សនិកជនជាច្រើន
សម្ដែងការមិនពេញចិត្ដ ក្នុងការដាក់ពិន្ទុអោយ Bradley ឈ្នះលើកីឡាករ Pacquiao។

គូរចងចាំផងដែរថា ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវបានអាជ្ញាកណ្ដាលបីនាក់កាត់សេចក្ដី។
ទី១ លោក​ Jerry Roth បានអោយកីឡាករ Pacquiao ឈ្នះដោយលទ្ទផល ១១៥-១១៣។
ប៉ុន្ដែសម្រាប់អាជ្ញាកណ្ដាលពីរនាក់ទៀតគឺលោក C.J Ross និង Duane Ford បានអោយ
Bradley ឈ្នះកីឡាករ Pacquiao ដោយលទ្ធផល ១១៥-១១៣ ទៅវិញ។

ទោះបីជាយ៉ាងណាក្ដី លោក Harry Reid នឹងធ្វើកិច្ចពិភាក្សាជាមួយលោក Jonh McCain ក្នុង
កិច្ចការប្រដាល់នេះម្ដងទៀតនៅពេល ការប្រជុំសមាជថ្ងៃក្រោយ៕


ដោយ៖ សារិន
ប្រភព៖ asiaone

 


Tags: sport usa