CamNews

បច្ចេកវិទ្យា 

ហ្វេសប៊ុក បង្ហាញនូវសមិទ្ធិផល ស្នាដៃថ្មីរបស់ខ្លួន "Graph Search"

ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក domneng ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា ហ្វេសប៊ុក បានបង្ហា
ញនូវសមិទ្ធិផលថ្មីរបស់ខ្លួន នោះគឹ Graph Search ។

ប្រភពដដែលបន្ថែមថា ថ្ងៃនេះ ស្ថាបនិកហ្វេសប៊ុក លោកMark Zuckerberg បាននិយាយថា
សមិទ្ធិផលថ្មីរបស់ខ្លួនដែលកំពុងបង្កើតមានឈ្មោះថា Graph Searchហើយគាត់ក៏បាននិយា
យផងដែរថា Graph Search​ ជាសរសេរមួយនៅក្នុងចំណោមសរសេរទាំងបីរបស់ក្រុមហ៊ុន
ដែលពីរទៀតគឺ News Feed និង Timeline ។

គួរបញ្ជាក់ផងដែរថា យោងតាមសម្តីលោកZuckerberg ពីសារព័ត៌មាន Engadget បាននិយា
យថា Graph Search  គឺមិនដូចជា  Search Engine របស់ Google ឬ BIng  របស់ Microsoft
ឡើយក៏ប៉ុន្តែ Engine នឹងធ្វើការ  Search នូវរាល់ព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកទាំង
អស់។

គួររំឭកថា​  Graph  Search  គឺអាចប្រើបា្រស់បានជាមួយនឹងសំនួរជាក់លាក់   ដោយលោក
Zuckerbergនិយាយថា ៖ លោកអ្នកអាចចោទជាសំនួរថា Who are my friends in San Fran-
cisco?" នោះវានឹងផ្តល់ចម្លើយភ្លាម៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ domneng


Tags: international news strange entertainment