CamNews

កុំព្យូទ័រ 

HP Envy Spectre XT រូបរាងរបស់ Ultrabook ខ្លាំង ហើយស្អាតទៀត

ក្នុងពេលព្រឹកថ្ងៃទី៩ ខែឧសភា HP បានបង្ហាញនូវ Ultrabook កំណែថ្មីទាំង៤គ្រឿង  ជាមួយនឹង
ចំណុចថ្មីជាច្រើន។ ល្អជាងគេ នោះគឺ Envy Spectre XT ស្ដើងត្រឹមតែ 14,5mm និងធ្ងន់ 1,39kg។

មានស្ទីលរឹងមាំ តែមិនស្មុគស្មាញ Envy Spectre XT ត្រូវបានរចនាស្គមស្រួច បង្កើតនូវចរិយាសម្បិត្ត
ដោយឡែក។ ក្រៅពី touchpad ផតចុះបន្តិចនោះ អ្នកនៅតែអាចឃើញអក្សរ Hewlett Packard ស្ថិត
នៅក្រោយ។ ព្រមទាំង keypard មានភ្លើង និងបច្ចេកទេស HP Imagepad។
 
 
 
HP Envy Spectre XT បានបំពាក់អេក្រង់ 13.3 inch 1.366 x 768 pixel។​ ជាពិសេស Laptop
នេះមានប្រព័ន្ធភ្លេង Beats ចំនួន៤, ប្រព័ន្ធធ្វើត្រជាក់ឆ្លាតវៃ HP CoolSense, webcam HD Truevision
ប្រព័ន្ធដំណើរការ Windows 7 Premium 64-bit និងថ្មអាចប្រើ៨ម៉ោង។
 
HP Envy Spectre XT ប្រើ chip Intel Core កំណែទី 3, អង្គចងចាំ RAM 4GB, hard disk SSD
128GB (ឬ 256GB), ភ្ជាប់ Wi-Fi ស្តង់ដា n, Bluetooth, Intel Wireless Display, Gigabit Ethernet,
USB 3.0 និង HDMI។ ក្រៅពីនោះ អ្នកទិញបានជូនជាមួយនឹង Norton Internet Security ក្នុង២ឆ្នាំ,
Adobe Photoshop និង Premiere Elements 10 ដោយឥតគិតថ្លៃ។
តាមផែនការ HP Envy Spectre XT និងចេញលក់ចាប់ពីថ្ងៃទី ៨ខែមិថុនា ក្នុងតម្លៃ 999USD។
 
រូបភាពមួយចំនួនរបស់ HP Envy Spectre XT

Keyboard



ឃ្លា Hewlett Packard កម្រមាននៅលើផលិតផលរបស់ HP









Các loại cổng kết nối.





 



 

Webcam HD Truevision.